មនុស្សស្លាប់ដោយទឹកជំនន់នៅប៉ាគីស្ថានកើនឡើងដល់ជាង ១ ពាន់នាក់ត្រឹមថ្ងៃនេះ

ចំនួនអ្នក​ស្លាប់ដោយសារ​គ្រោះទឹកជំនន់នៅ​ប៉ាគីស្ថានបាន​កើនឡើងដល់ ១ ០០០ និង​មនុស្សជាង ៣០ លាន​នាក់បាន​រងគ្រោះមកទល់ពេលនេះ ដែល​នេះ​ចាត់ទុកជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតមួយក្នុង​ប្រវត្តិសាស្រ្ត។ នេះ​បើតាម​ការ​អះអាង​របស់​រដ្ឋមន្រ្តីអាកាសធាតុប៉ាគីស្ថាន។ ទឹកជំនន់ដ៏សាហាវ​បាន​ហូរនាំ​យកផ្ទះសម្បែង និ​ងដំណាំទៅជាមួយ ឯក្រុម​អ្នកជំនាញ​បាន​ព្យាយាមសង្រ្គោះពលរដ្ឋរងគ្រោះ​ទៅ​កាន់ទីជម្រកសុវត្ថិភាពក៏ដូចជាផ្តល់ស្បៀងអាហារផងដែរ។ អាជ្ញាធរគ្រប់គ្រងគ្រោះធម្មជាតិប៉ាគីស្ថាន បាន​រាយការណ៍ថា រដូវមូសុងឆ្នាំ​នេះ បាន​កើតឡើង​លឿ​នជាង​ធម្មតា ហើយ​គ្រោះធម្មជាតិឆ្នាំ​នេះចាត់ទុកថា​ធ្ងន់ធ្ងរបំផុតនៅ​មួយទស្សវត្សនេះ ដែល​ធ្វើ​ឱ្យ​មនុស្ស ១ ០៣៣ នាក់បាន​ស្លាប់។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ បាន​វាយប្រហារ​ខេត្តចំនួន ៤ នៅ​ប៉ាគីស្ថាន ដែលក្នុង​នោះ​ជិតផ្ទះសម្បែងជិត ៣០ ម៉ឺនខ្នងត្រូវបានបំផ្លិចបំផ្លាញ...

ប៉ាគីស្ថានជួបទុក្ខធំ ទឹកជំនន់លិចខ្លាំង​ស្ទើរមួយប្រទេស ឯពលរដ្ឋជាង ៣០ លាននាក់រងគ្រោះ

រដ្ឋាភិបាលប៉ាគីស្ថាន បាន​ប្រកាស​ពីភាព​អាសន្នក្រោយប្រទេស​ទាំងមូល​រងផលប៉ះពាល់ដោយទឹកជំនន់ជា​ខ្លាំង ដែល​ក្នុង​នោះពលរដ្ឋជាង ៣០ លាន​នាក់​រងគ្រោះ...

ពូទីន កំពុង​ប្រកាស​រើស​ទាហាន​១៣​ម៉ឺន​នាក់​ទៀត​ត្រៀម​ប្រយុទ្ធ​

ប្រធានា​ធិបតីរុស្ស៊ី ​លោក វ្ល៉ាឌីមៀរ ពូទីន ​បាន​បញ្ជា​ឲ្យ​យោធា​របស់​លោក ​កែន​ទាហាន​ចំនួន ​១៣៧ ០០០ ​នាក់​ទៀត...

តៃវ៉ាន់ ​រក​ឃើញ​មី​វៀតណាម ​ជាង​១​តោន ​ផ្ទុក​សារធាតុ​អាច​កើត​មហារីក ​និង​សរសៃ​ប្រសាទ

តៃវ៉ាន់ ​បានបញ្ជូន​មីកញ្ចប់ម៉ាក Omachi​ ទម្ងន់សរុប ១.៤៤ តោន ទៅ​ឲ្យ​ប្រទេស​វៀតណាម​​វិញ ដោយ​និយាយ​ថា...

ចិន ​ធ្វើ​សមយុទ្ធ​ទៀត​ហើយ ​ក្រោយ​សមាជិកសភាអាមេរិក​ម្នាក់​ទៀត​ទៅ​តៃវ៉ាន់

កង​កម្លាំង​ប្រដាប់​អាវុធ​ចិន ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ​នៅ​ថ្ងៃ​សុក្រ​នេះ...

ក្រសួងអប់រំ ប្រកាស​លើកពេលប្រឡងបាក់ឌុបទៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ វិញ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយត្រូវលើកទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ...

នៅថៃ អ្នកជិះឡានសាចទឹកដាក់អ្នកដំណើរថ្មើរជើង នឹងត្រូវជាប់ពន្ធនាគារដល់ ៣ ឆ្នាំ

រដ្ឋាភិបាលថៃ បានព្រមានថា អ្នកបើកបរណា​ដែលជិះយានយន្តសាច់ទឹកដាក់អ្នកធ្វើដំណើរថ្មើរជើង នឹងត្រូវ​ប្រឈមការ​ពិន័យនិងការ​ដាក់ទោសពន្ធនាគារថែមទៀតផង...

លោក Prawit ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​បណ្ដោះអាសន្ន​

​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីលោក ....

តុលាការ​ថៃ ​ផ្អាកមុខតំណែងនាយករដ្ឋមន្រ្តី របស់លោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន

តុលាការធម្មនុញ្ញនៃប្រទេសថៃ បានបង្គាប់ឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា...

ចិន​ដាក់ទោសមនុស្ស ២៧ នាក់ ព្រោះបោះពុម្ពសៀវភៅបង្ហាញ​រូបភាពជាន់ពន្លិចវប្បធម៌ចិន

អាជ្ញាធរចិន បាន​ដាក់ទោសមនុស្ស ២៧ នាក់ ពីបទបោះពុម្ពសៀវភៅគណិតវិទ្យាដោយមានរូបភាពខុសក្រមសីលធម៌ ដែលបង្កការរិះគន់យ៉ាងល្បីល្បាញ...

អត្ថបទនិយមអាន