Home Authors Posts by ជា រតនា

ជា រតនា

1380 POSTS 0 COMMENTS

ស៊ុន ចាន់ថុល បង្កើត​ក្រុម​ស៊ើបការណ៍សម្ងាត់​​ពិសេស​ពនិត្យ​ផ្លូវ ប៉ែងជើង​​ក្រុមហ៊ុនលួចចាក់ស្តើងស៊ីក្រាស់

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រកាស​នៅ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​នឹង​បង្កើត​ក្រុមការងារ​ពិសេស...

ផ្ទុះ​ការ​រិះគន់រឿង​កាត់ថ្ងៃ​ឈប់ឆ្នាំ ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី​បកស្រាយច្បាស់ៗឲ្យ​គ្រប់គ្នាអស់​ចិត្ត

ក្រោយ​មានមតិ​រិះគន់​មួយចំនួន​លើ​ការ​សម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ដែលធ្លាប់ធ្វើកន្លង​មក​នៅ​កម្ពុជា អ្នក​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​មុខ​បកស្រាយ​ពី​មូលហេតុ​ចម្បងនាំ​ឲ្យ​មាន​ការ​កាត់ចេញ​ថ្ងៃ​ឈប់មកសល់​ត្រឹម ២២ ថ្ងៃ...

រដ្ឋ​ចេញ​ប្រតិទិនថ្មី លុប​ចោល​បុណ្យ​ធំៗមួយ​ចំនួន ស្រប​ពេល​ថ្ងៃ​ឈប់​ចូល​ឆ្នាំ​ខ្មែរ​កើនឡើង

រដ្ឋភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​អំពី​ប្រិតិទិន​ឈប់សម្រាក​ថ្មី​សម្រាប់​ឆ្នាំ ២០២០ សម្រាប់ពលរដ្ឋ​នៅ​​ទូទាំងប្រទេស​កម្ពុជា ដោយសរុប​ថ្ងៃ​បុណ្យ​ឈប់សម្រាកថ្មី​​នៅ​ត្រឹម​តែ ២២ ថ្ងៃ​ប៉ុណ្ណោះ ដែល​ពី​មុន​មាន​ដល់ ២៨ ទៅ ៣០ ថ្ងៃ​ឯណោះ...

ចិន​បីនាក់លួចនាំលុយ ៩០ ម៉ឺន​ដុល្លារមកកម្ពុជា ត្រូវសមត្ថកិច្ច​ក្របួចជាប់

ជនជាតិ​ចិន​ ៣ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយ​ពួកគេ​លួច​នាំ​លុយ​យ៉ាង​ច្រើន​រហូត​ដល់ ៩០ ម៉ឺន​ដុល្លារ​អាមេរិក​ ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញនៅថ្ងៃ​ទី ០៩ កក្កដា ឆ្នាំ ២០១៩ នេះ...

រដ្ឋាភិបាល​កម្ពុជា​ចេញ​ប្រកាស​ឲ្យ​​មេក្រសួងទាំង ៥ ចាប់ដៃគ្នាកម្ចាត់ការដ្ឋាន​ខុស​ច្បាប់ទូទាំង​ប្រទេស

ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ចេញ​សេចក្តី​ប្រកាស ឲ្យ​ក្រសួង​ទាំង​ ៥ រួមគ្នា​ចាត់ការ​ចំពោះ​សំណង់​ខុសច្បាប់​ទូទាំងប្រទេស ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេស​គឺ​ការ​អនុវត្តច្បាប់​នៅកម្ពុជា...

ដំណឹងល្អ! អ្នក​លេង​ហ្វេសប៊ុក អាច​មើល​ភាពយន្ត​ឬ​វីដេអូ​រួម​គ្នា​បាន ពេលតេរកគ្នា​លើ Messenger

អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជាមួយ​ចំនួន ពេល​នេះ​អាច​ប្រើ​មុខងារ Watch Together នៅ​លើ​កម្មវិធី Messenger ដោយ​អាច​មើល​វីដេអូ​ឬ​ភាពយន្តផ្សេងៗ​បាន​រួមគ្នា​ក្នុង​ពេល​តែមួយ ពេល​តេមើលមុខគ្នា (Video Call)...

ជប៉ុន​ ចាយប្រាក់ជាង ៧ លានដុល្លារ សង់​កន្ត្រក់វិល​យក្ស​នៅសៀមរាប ជួយ​ទាញ​ភ្ញៀវទេសចរឲ្យ​កម្ពុជា

ក្រុមហ៊ុនជប៉ុន Angkor Eye Co., Ltd. បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​កន្ត្រក់​វិល​ធំ​កម្ពស់ ៨៥ ម៉ែត្រ នៅ​ខេត្ត​សៀម​រាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរកាន់តែ​ច្រើន​ថែម​ទៀត...

ទីបំផុត ត្រាំ បើក​ផ្លូវ​ឲ្យ​ Huawei រកស៊ីជាមួយក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិកដូចដើមហើយ!

ប្រធានាធិបតីអាមេរិក​លោក ដូណាល់ត្រាំ បានសម្រេច​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូនចិន Huawei រក​ស៊ីជាមួយក្រុមហ៊ុន​អាមេរិកធំៗដូចដើមឡើងវិញ។ នេះ​បើតាមការចុះផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ ការ​ប្រកាស​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ធ្វើឡើង​ក្រោមកិច្ចប្រជុំកំពូល​មួយឈ្មោះ G20 Summit ២០១៩ នៅថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០១៩ នៅទីក្រុង​អូសាកាប្រទេស​ជប៉ុន ដោយក្នុង​នោះ លោក ត្រាំ និយាយ​ថា «ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកតែង​ផលិតផលិតផលដែល​មានច្រើន​សណ្ឋានបញ្ចូលគ្នា និង​មាន​គំនិត​បែប​វិទ្យាសាស្រ្តជឿនលឿនខ្ពស់បំផុត។ ខ្ញុំ​បាន​យល់ព្រម​ឲ្យ​ពួកគេសហការ​ជាមួយ Huawei ក្នុង​ការ​លក់ផលិតផល​របស់ខ្លួនទៅក្រុមហ៊ុន​ចិន​នេះ​ឡើងវិញ។» មេដឹក​នាំ​កំពូលរូបនេះ​បន្ត​ថា លោក​ចង់ឃើញក្រុមហ៊ុន​អាមេរិក​មានផលិតផលចម្រុះលក់ទៅឲ្យ​ក្រុមហ៊ុន​បរទេស។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ដែល​ងាយស្រួលនឹង​ធ្វើឡើយ។ លោក​ថា «ក្រុមហ៊ុន​អាមេរិក​ខ្លះ​ខកចិត្តមិនតិច​ទេ ក្រោយយើងបានហាមពួកគេមិនឲ្យរកស៊ីជាមួយចិន។ ដូច្នេះ​បើ​សិន​មិនមានបញ្ហា​ជាមួយសន្តិសុខជាតិ​ទេ យើង​នឹង​ឲ្យ​ពួកគេ​រកស៊ីជាមួយគ្នា​ដូចដើមដោយឥតបញ្ហា។» ចំណែក​ឯស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយ​ថា «ការ​​ហាមប្រាម Huawei មិន​ឲ្យ​រកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ​អាមេរិក​ ល្មម​ឲ្យ​យើង​​ខាតបង់ប្រាក់ប្រហែល ៣០ ពាន់លានដុល្លារ​សម្រាប់​រយៈពេល ២...

ក្តៅ! មេធំផ្នែកឌីហ្សាញ iPhone ចែក​ផ្លូវជាមួយ​​ Apple ទៅ​បើក​ក្រុមហ៊ុន​ថ្មី​ខ្លួន​ឯង

មេធំ​ផ្នែក​ឌីហ្សាញផលិតផល Apple គ្រប់ប្រភេទលោក Jony Ive ប្រកាស​ចែក​ផ្លូវជាមួយ​ក្រុមហ៊ុន​ Apple ក្រោយ​បម្រើការ​ជាង ៣០ ឆ្នាំ​មកនេះ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Daily Mail។ ប្រភព​ដដែល​បញ្ជាក់ថា Jony Ive ចាកចេញពី Apple ទៅ​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ខ្លួន​ឯងឈ្មោះថា LoveFrom ហើយ​នឹង​ផលិត​ ផលិតផល​លក់ឲ្យ​ Apple ដែល​ជា​ក្រុមហ៊ុន​ចាស់​របស់ខ្លួន​ថែម​ទៀតផង។ អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​រូប​នេះបញ្ជាក់ថា លោក​នៅ​តែ​ធ្វើការ​យ៉ាង​ជិត​ស្នីទ​ជាមួយ Apple ដដែល​ទោះពេល​លោក​ទៅ​បើក​ក្រុមហ៊ុន​ថ្មី​ផ្ទាល់ខ្លួន​ក៏ដោយ។ មួយ​វិញ​ទៀត តំណែង​បច្ចុប្បន្ន​របស់​លោក​នៅ Apple នៅ​រក្សា​ដដែល​ ដរាប​ណាលោក​ចាញ​ចេញផុត​នៅ​ចុង​ឆ្នាំ ២០១៩ នេះ។ អ្នក​ដែល​នឹង​មក​កាន់​តំណែង​ជំនួស Ive ពេល​ចាកចេញ គឺ​លោក Evans Hankey អនុប្រធាន​ផ្នែក Industrial Design និង Alan Dye...

មោទកភាព! សិស្ស​កម្ពុជា ​ត្រូវ​សាលា​ធំៗ​នៅថៃ​កោតសរសើរ រឿងរៀន​ខ្លាំង​លើស​ជនជាតិ​ដទៃ

អាច​ថា​ជា​មោទកភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​និស្សិត​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ដែល​តែង​ត្រូវ​បាន​សាលាលំដាប់ៗកំពូល​នៅ​ថៃ​ជា​ច្រើន​តែង​កោតសរសើរថា​ និស្សិត​ខ្មែរ​រៀន​ពូកែ...

អត្ថបទនិយមអាន