នោះ ! RealMe C2 មកសម្លាប់ ស្មាតហ្វូនល្មមៗក្នុងស្រុកខ្មែរហើយ ! តម្លៃក៏អែម សមត្ថភាពក៏ខ្លាំង

1203

ទើបតែបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនទូរស័ព្ទដៃចល័ត ដ៏ក្មេងខ្ចី realme (រៀលមី) បានពញាក់អារម្មណ៍អតិថិជន និង អ្នកគាំទ្រ តាមរយៈការដាក់លក់ ទូរស័ព្ទទំនើបដំបូងរបស់ខ្លួន គឺ realmeC2 (រៀលមី ស៊ីធូ) ក្នុងតម្លៃត្រឹមតែ $119 បន្ថែមកង្ហារតូចមួយគ្រឿងចាប់ពីថ្ងៃនេះតទៅ។

(ពណ៌ពេជ្រខ្មៅ និង ពេជ្រខៀវ) ស្មាតហ្វូន realmeC2 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានអេក្រង់ ទំហំ 6.1” HD+ បែបតំណក់ទឹក (កម្រិតបង្ហាញ 89.35%) អនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល លេងហ្គេម ទស្សនា វីដេអូ រូបភាព ដូចរូបភាពពិតៗ។ ជាពិសេសវាមានបំពាក់នូវ មុខងារ ស្កេនមុខដោះសោររហ័ស ត្រឹមតែ 0.3 វិនាទី និង សុវត្ថិភាពបំផុត។

ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រភ្លឺ ចែងចាំង ឡូយឆាយទាន់សម័យ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP និង 2MP អាចថតរូបព្រាលផ្ទៃខាងក្រោយ (portrait) ស្អាតល្អ ជាមួយនឹងមុខងារបន្ថែមពណ៌ស្រស់បំព្រងបែប ធម្មជាតិដ៏រស់រវើក (Dazzle Color Mode) និង អាចថតវីដេអូបានកំរិតច្បាស់ 1080 និង វីដេអូបែបយឺតៗ (Slow Motion) បានទៀតផង។ ស្មាតហ្វូន realmeC2 ប្រតិបត្តិការដោយ 8-core processor ដំណើរការ ColorOS 6.0 មាន RAM 3GB និង ROM 64GB អាចផ្ទុកទិន្នន័យ និងរូបភាពបានកាន់តែច្រើន ជាពិសេសសម្រាប់ការបើក Apps ប្រើប្រាស់ចំនួនច្រើនក្នុងពេលដំណាលគ្នា កាន់តែលឿនជាងមុន អាចប្រើប្រាស់ស៊ី 2 (Nano-Sim) និង Micro SD Card។ ស្មាតហ្វូន realmeC2 មានថាមពលថ្មធំមហិមាទំហំ 4000mAh គ្រប់គ្រាន់ប្រើប្រាស់ពេញមួយថ្ងៃ ឥតបារម្ភរឿងបញ្ហាអស់ថ្ម មិនពិបាកស្ពាយ Power Bank តាមខ្លួននាំតែហត់។

ដូច្នេះ ស្មាតហ្វូនស៊េរីថ្មី realmeC2 ត្រឹមតែ $119 សម្រាប់ RAM 2GB និង ROM 32GB ហើយនិងតម្លៃត្រឹមតែ $149 សម្រាប់ RAM 3GB និង ROM 64GB ពិតជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់! សូមប្រញាប់អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទ នៅក្បែរលោកអ្នកជាងគេ ទាន់ realmeC2 មានប្រម៉ូសិនពិសេស។

លោកអ្នកក៏អាចទទួលបានព័ត៌មានថ្មីៗ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ realme។ realme ជឿជាក់ថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ realme និងមានផ្តល់ជូនជម្រើសទូរសព្ទ័ទំនើបៗជាច្រើនទៀត ដើម្បីបំពេញតំរូវការរបស់អតិថិជន។

អាសយដ្ឋានទំព័រហ្វេសប៊ុកផ្លូវការរបស់ realmefacebook.com/realmeCambodia

Loading...