មែនលំៗទេ ! អា ២ ក្បាលនេះចេញមក ដឹងតែទាញទីផ្សារស្មាតហ្វូនឲ្យ Samsung កប់ក្តោងហើយ បើឡូយយ៉ាងហ្នឹង !

868

អតិថិជនស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាចាំនៅឡើយនូវលក្ខណៈពិសេសៗនៃស្មាតហ្វូនត្រកូល A លំដាប់មធ្យម Samsung Galaxy A20 & Galaxy A30 ដែលទើបនឹងចេញកាលពីប៉ុន្មានខែចុងក្រោយនេះ! ឥឡូវនេះភាពលេចធ្លោជាងមុន…កាន់តែអស្ចារ្យជាងមុន និងរឹតតែស័ក្តិសមបំផុតសម្រាប់ការកម្សាន្តនានា ការថតរូប ឬ LIVE វីដេអូ ដែលអ្នកគាំទ្រផលិតផលស្មាតហ្វូនទាំងអស់ត្រូវការបានបង្ហាញខ្លួននៅលើ Galaxy A20s & Galaxy A30s បន្ថែមទៀត! ប្រាកដជាភ្ញាក់ផ្អើលហើយមែនទេ?

នៅមានរឿងដែលគួរឱ្យផ្ញាក់ផ្អើលជាងនេះទៀត! ស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Galaxy A20s & Galaxy A30s ទាំង ២ ម៉ូឌែលនេះមានគុណភាពល្អ, មានកាមេរ៉ាច្បាស់, អេក្រង់ធំ, កម្លាំងថ្មខ្លាំង, មានពណ៌ស្រស់ស្អាតទាក់ទាញ, ទំហំផ្ទុកធំ ជាពិសេសមានតម្លៃសមរម្យបំផុតទៀត! ពិតជាល្អកប់ខ្លាំងណាស់…! មិនដឹងនិយាយថាម៉េច…ហើយក៏កោតសរសើរដល់ក្រុមហ៊ុន សាមសុង ដែលផ្តល់ជូននូវជម្រើសស្មាតហ្វូនដ៏ល្អឥតខ្ចោះបែបនេះសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។

អ៊ីចឹងកុំឱ្យអតិថិជនទាំងអស់ទន្ទឹងរង់ចាំយូរសូមមកមើលចំណុចពិសេសៗលម្អិតដែលអាចឆក់យកបេះដូងអតិថជនទាំងអស់នៅពេលនេះជាមួយគ្នា៖

* Samsung Galaxy A20s:
– កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
– កាមេរ៉ាមុខ៖ 8 MP (F2.0)
– អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,
– ល្បឿដំណើរការ៖ Octa 1.8 GHz
– មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB
– ថាមពលថ្ម៖ 4,000 mAh
– បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ!
– ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង
– តម្លៃ៖ 179 ដុល្លារ ប៉ុណ្ណោះ!!

* Samsung Galaxy A30s:
– កាមេរ៉ាក្រោយមាន 3៖ 25 MP (F1.7) + 5 MP + 8 MP
– កាមេរ៉ាមុខ៖ 16 MP (F2.0)
– អេក្រង់៖ 6.4 អ៊ីញ, HD+, sAMOLED Infinity-V ផ្តល់ពណ៌ និងពន្លឺដិតច្បាស់ល្អឥតខ្ចោះ!!
– ល្បឿដំណើរការ៖ Exynos 7904
– មេម៉ូរី / ផ្ទុក៖ RAM 4 GB, ROM 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) អាចផ្ទុកឯកសារ រូបថត វីដេអូបានតាមចិត្ត!!
– ថាមពលថ្ម៖ 4,000 mAh (Typical) អាចនៅស៊ូជាមួយលោកអ្នកបានពេញមួយថ្ងៃជាមួយនឹងការប្រើប្រាស់ទូទៅ!!
– ជម្រើស ៣ ពណ៌៖ ពណ៌ ស បៃតង និងខ្មៅ
– តម្លៃ៖ 249 ដុល្លារ ប៉ុណ្ណោះ!!
– បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Fingerprint on screen) មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មាននោះទេ!!

គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy A20s & Galaxy A30s នៅមានលក្ខណៈអស្ចារ្យ និងមុខងារពិសេសៗជាច្រើនទៀតដែលអាចធ្វើឱ្យលោកអ្នករឹតតែពេញចិត្តបន្ថែមទៀត! ដូច្នេះសម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232!!

Loading...