ខ្លាំងបាត់ ! OPPO បើកដំណើរការហាងទូរស័ព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិ លើកដំបូងនៅអាស៊ី

262

កាលពីថ្ងៃទី 22 តុលា 2019 ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានបើកដំណើរការ ហាងទូរស័ព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិលើកដំបូង នៅផ្សារទំនើបប្រណិត Emquartier ក្រុងបាងកក ប្រទេសថៃ។ ហាងទូរស័ព្ទដ៏ធំទំនើបមួយនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការផ្តល់នូវបទពិសោធន៍ដល់អតិថិជននិងអ្នកគាំទ្រ ជាមួយនឹងបរិយាកាសធំទូលាយ ចំរុះនៃវប្បធម៌ និង ផលិតផលបច្ចេកវិទ្យាកំពូលៗថ្មីៗដូចជា បច្ចេកវិទ្យា 5G network និង Reno 10x Zoom 5G ផងដែរ។

ការបើកដំណើរការ OPPO Showroom ខ្នាតអន្តរជាតិនៅប្រទេស គឺជាការឆ្លុះបញ្ចាំងនូវការរីកចម្រើននិងទម្លាយនូវទីផ្សារ សលករបស់ក្រុមហ៊ុនទូរស័ព្ទចល័តចិនមួយនេះ។ នាថ្ងៃអនាគតក្រុមហ៊ុន OPPO គ្រោងនឹងបើកសម្ពោធ Showroom ខ្នាតអន្តរជាតិនៅក្នុងតំបន់អាស៊ី រួមមាន ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, វៀតណាម និង តៃវ៉ាន់។ យើងកំពុងចាំអ៊ុតមើលបន្តទៀតថាតើ OPPO Showroom ខ្នាតយក្សមួយនេះនឹងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាយើងឫយ៉ាងណា ខណៈពេលដែលតួលេខលក់ស្មាតហ្វូន OPPO F11 Pro និង OPPO Reno Series, មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ រហូតជម្រុញឲ្យ OPPO ឈរលើលំដាប់ថ្នាក់ជួរមុខគេនៅកម្ពុជា (យោងតាមរបាយការណ៍ Canalys សីហា 2019) ហើយបច្ចុប្បន្នកំពុងចរាចរណ៍លក់កំពូលស្មាតហ្វូន OPPO Reno2 Series គឺ OPPO Reno2 F តម្លៃ $369 និង Reno2 តម្លៃ $599។


សូមរំលឹកថា OPPO បានក្លាយជាក្រុមហ៊ុនជោគជ័យ លើវិស័យស្មាតហ្វូនឈានមុខ និងម៉ាកដែលមានតម្លៃលំដាប់ពិភពលោកត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែការយកតម្រូវការរបស់អតិថិជនខ្លួនជាធំ។ បច្ចុប្បន្ន OPPO មានភ្នាក់ងារតំណាងលក់ច្រើនជាង 44,000 និង តំបន់គោលដៅច្រើនជាង 52,000 ទើបជម្រុញឲ្យ ក្រុមហ៊ុនទូរស័ព្ទចល័តមួយនេះអាចប្រជ្រៀតចូលទៅក្នុងទីផ្សារគ្រប់ទិសទីបាន។

លោក Jimmy Yi ប្រធាន OPPO អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា “វាជាការសំខាន់ណាស់ដែលយើងបន្តអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ ក្នុងការបំពេញតម្រូវការអតិថិជន ក្នុងវិស័យឧស្សាហកម្មប្រកួតប្រជែង។ យុទ្ធសាស្ត្របន្ទាប់របស់យើងគឺបន្តពង្រឹងបទពិសោធន៍ដល់អតិថិជនរបស់យើងតាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណែត និង ការដាក់តាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗនៅតាម Showroom របស់យើង”។

Loading...