​ក្រសួង​រ៉ែ និង​ថាមពល ​ថា​គ្មាន​ទេ​អាជីវកម្ម​រ៉ែ​ខ្សាច់​អនាធិបតេយ្យ​ពី​ទន្លេ​បួន​មុខ​ ដល់​ស្ពាន​អ្នក​លឿង​

401

 

​ក្រសួង​រ៉ែ និង​ថាមពល ​រក​មិន​ឃើញ​ទេ ​ករណី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​អនាធិបតេយ្យ​ឡើយ ចាប់ពី​ទន្លេ​បួនមុខ ដល់ស្ពាន​អ្នក​លឿង។

លោក​ ឌិត ទីណា ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ដឹកនាំ​ក្រុម​ការងារ​អធិការកិច្ច​រ៉ែ ​ដើម្បី​ស្វែង​រក​មើល​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​តាម​ដង​ទន្លេ​អនាធិបតេយ្យ។ ​ការ​ចុះ​សើប​អង្កេត​នេះ ​ធ្វើ​ឡើង​ពី​ទន្លេ​បួន​មុខ ​ដល់​ក្រោម​ស្ពាន​អ្នក​លឿង ​ហើយ​ជា​លទ្ធផល​គឺ​មិន​មាន​ការ​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ​ឡើយ។

ចំពោះ​ទីតាំង​នៃការ​ធ្វើអាជីវកម្ម​រ៉ែខ្សាច់ ដែលមាន​អាជ្ញាបណ្ណ​ពីក្រសួង ក្រុមហ៊ុន​បាន​អនុវត្ត​តាមច្បាប់​នៃដែន​អាជ្ញាបណ្ណ ក៏ដូចជា​ធ្វើអាជីវកម្ម​ទៅតាម​ម៉ោង និង​ពេលវេលា​ដែលបាន​កំណត់​ក្នុង​លិខិត​បទដ្ឋានគតិ​យុត្តិ។ យុទ្ធនាការ​ឆ្មាំទន្លេ​នេះ​ត្រូវបាន​អនុវត្ត​ជាប្រចាំ ដោយមាន​ក្រុមល្បាត និងក្រុម​ឃ្លាំមើល ព្រមទាំង​មាន​យន្តការ​រាយការណ៍​តាម​ប្រព័ន្ធHotlineផងដែរ៕

Loading...