ចាប់បានហើយ អ្នករំលោភបូកលើនារីទេសចរបារាំង ក្នុងខេត្តកំពត

3615

ទីបំផុត ជន​ល្មោភ​កាម​ដែល​បាន​​​​រំលោភ​​​បូក​​​លើ​​​ស្ត្រី​​​ជន​ជាតិ​​​បារាំង ត្រូវ​​​បាន​​​សមត្ថកិច្ច​​​ចាប់​​​ខ្លួន​​​បាន​​​ម្នាក់​​​ហើយ គឺជា​​​អ្នកបើករ​ថយ​ន្ត​​​តាក់ស៊ី​​​ដឹក​​​ជន​រង​គ្រោះ​​​តែម្ដង​។​ ជន​ដៃដល់​​​ដែល​​​ចាប់​រំលោភ​​​ភ្ញៀវ​​​បរទេស​​​នេះ ​​ឈ្មោះ សេង ស្រ៊ុន ភេទ​​​ប្រុស អាយុ​​37​​ឆ្នាំ មាន​​​ទី​លំ​​​នៅ​​​ភូមិ​​​បឹង​​​វែង ឃុំ​​​វាល​រិញ ស្រុក​​​ព្រៃ​នប់ ខេត្ត​​​ព្រះសីហនុ មុខរបរ​​​ស៊ីឈ្នួល​​​រត់​​​តាក់ស៊ី។ ​

​ចំណែក​​​ជន​រង​គ្រោះ ឈ្មោះ PELATAN PATRICIA SANDRINE ជន​ជាតិ​​​បារាំង អាយុ​​43​​ឆ្នាំ លិខិត​​​ឆ្លង​​​ដែន​​​លេ​​​ខៈ 15CT20182 ។ រំលោភ​​​នៅលើ​​​រ​ថយ​ន្ត តាមផ្លូវ នៅ​​​ទឹកដី​​​ខេត្ត​​​កែប កាលពី​​​ទៀបភ្លឺ​​​ព្រឹក​​​ថ្ងៃទី​​១១​តុលា ពិតប្រាកដ​​​មែន​។​

​ជន​ស​ង្ស័​យ សេង ស្រ៊ុន បាន​​​សារភាពថា ពិតជា​​​បាន​​​រំលោភ​​​នារី​​​រង​គ្រោះ​​​ស្ត្រី​​​បរទេស (​​ឈ្មោះ PELATAN PATRICIA SANDRINE ជន​ជាតិ​​​បារាំង អាយុ​​43​​ឆ្នាំ លិខិតឆ្លងដែន​​​លេ​​​ខៈ 15CT20182)​។ រំលោភ​​​នៅលើ​​​រ​ថយ​ន្ត តាមផ្លូវ នៅ​​​ទឹកដី​​​ខេត្ត​​​កែប កាលពី​​​ទៀបភ្លឺ​​​ព្រឹក​​​ថ្ងៃទី​១១​​តុលា ពិតប្រាកដ​​​មែន ។

រីឯ​​​គូកន​​២​​នាក់​​​ទៀត ក៏បាន​​​រំលោភ​​​នារី​​​បរទេស​​​ដែរ នៅ​​​លើ​​​រ​ថយ​ន្ត​​​ដូចគ្នា ក្រោយ​​​រំលោភ​​​រួច​​​ពួកគេ​​​ក៏​​​ទ​ម្លាក់​​​ជន​រង​គ្រោះ​​​ចោល ​​ហើយ​​​បើករ​ថយ​ន្ត​​​គេច​​​ចេញពី​​​កន្លែងកើតហេតុ​៕​