ខ្លាំងមែនចេញម្តង ២ គឺ OPPO Reno2 & Reno2 F នឹងចេញលក់ក្នុងតម្លៃដឹងតែត្រូវចិត្ត Fan កំពុងទន្ទឹងចាំហើយ !

181

ថ្ងៃស្អែកនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និង តម្លៃពិត របស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលព្រមៗគ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយ នៅក្បែរវិមានឈ្នះៗនៃទីក្រុងភ្នំពេញ។

អ្វីដែលគ្រប់គ្នា ចង់ដឹងខ្លាំងបំផុតនោះ គឺ តម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេ បានធ្វើការកក់ទុកមុនដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)។ ការជជែកវែកញែកដេញដោលគ្នា និង ការជជីកសួរតាមរយៈបណ្តាញសង្គមឥតឈប់ឈរ និងសួរអំពីតម្លៃពិត “(How much)” ឬ តម្លៃប៉ុន្មានទៅហ្ន័រ ទាំងនៅលើ Facebook ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗ ដូច្នេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន។ ដើម្បីធ្វើការប៉ាន់ស្មានតម្លៃពិត ដំបូងគេត្រូវផ្អែកលើលក្ខណៈពិសេសៗ នៃទូរស័ព្ទស៊េរីថ្មី OPPO Reno2 F និង Reno 2 ជាមុនសិន ដូចខាងក្រោមនេះ៖

ចុះប្រសិនបើ OPPO Reno2 ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែប High Show និងកាលីបទាន់សម័យជាងមុន ជាមួយនឹង ផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ​​បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងមែននោះ តើវាអាចមានតម្លៃលើស Reno10X ឬ ក្រោម Reno10X ? ទាំងដែលផ្នែកខាងក្រោយរបស់វាត្រូវបានរចនាដោយ​កញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ។ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។

ជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងកម្មវិធី Video Edit ដំបូងគេបង្អស់។ OPPO Reno 2 មានថាមពលថ្មទំហំ 4000mAh កំដរលោកអ្នកលេងហ្គេមដាច់យប់ ទស្សនាខ្សែភាពយន្តម៉ាសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។​

ចូរក្រឡេកមើល ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត OPPO Reno 2F ប្រសិនបើវាជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series និងមានការរចនារលើបរលោង ជាមួយនឹងការបំពាក់កាមេរ៉ាក្រោយ4 មានផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2ដែរនោះ តែវាអាចមានតម្លៃទ្វេគុណ ឬ យ៉ាងណា? ស្របពេលដែលវាមានកាមេរ៉ាមេទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញរាងខ្ពស់ស្លីមស្អាត ថតរូបភាពជួបជុំគ្រួសារ រឺការជួបជុំគ្នានៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលត្រូវដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។

មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។​ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។ ប្រសិនជាចង់ដឹងចម្លើយពិត សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់អំពីកម្មវិធីសម្ពោធ OPPO Reno Series ជាផ្លូវការនៅវេលាល្ងាច ថ្ងៃទី 17 តុលា 2019 ទាំងអស់គ្នា! ជាពិសេសលើកនេះ តើ OPPO លេងក្បាច់បាក់ចង្កេះដូចជំនាន់ A9-2020 ទៀតអត់? អីញ្ចឹងមានតែចាំអ៊ុតមើលទាំងអស់គ្នា! បើ Admin វិញលួច Crush OPPO Reno2 រួចហើយ​ ឲ្យតែចេញតម្លៃភ្លាម ខលកក់វឹងតែម្តង ហេហេហេ ៕