លើកនេះកប់ខ្លាំងណាស់ ! ទីបំផុតបុរសសង្ហានិងស្រីស្អាតបង្ហាញខ្លួនហើយ!

230

រង់ចាំយូរហើយមែនទេ? លើកនេះ OPPO មិនធ្វើឲ្យការង់ចាំរបស់លោកអ្នក ខាតពេល និង ឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ច្បាស់ទែងហើយ។

ដោយប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជាបានពញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន 10 គ្រឿង សម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 ដែលកៀកនឹងថ្ងៃសម្ពោធផលិតផលថ្មីរបស់ខ្លួនតែម្តង។ ភាពច្នៃប្រឌិត និង សមត្ថភាពដ៏អស្ចារ្យនៃបច្ចេកវិទ្យាឈានមុន ដែលនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO រហូតធ្វើឲ្យតារាប្រុសស្រី ល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាអ្នកនាង ពេជ្រ សោភា កញ្ញា រ៉េតស៊ូហ្សាណា លោក Step និង លោក RavenBlaze ជាដើមនាំគ្នាបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្នុងការទាក់ទាញ Fan របស់ពួកគេឲ្យរង់ចាំទស្សនា នូវអ្វីដែលថ្មី ដែលពួកគេតែងតែមានចំងល់ជុំវិញ Reno2 series នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជា។

បើចង់ជ្រាបច្បាស់ថានឹងមានអ្វីអស្ចារ្យអំពីស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F និង Reno 2 សូមអញ្ជើញទស្សនានូវវីដេអូខាងក្រោមនេះ៖

 

គួររំលឹកថា OPPO Reno2 គឺជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃទូរស័ព្ទ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ ដែលមានអេក្រង់ AMOLED លាតពេញ និងកញ្ចក់ E3​​ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ ផ្នែកខាងក្រោយវិញត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោងដោយ​កញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល មិនតែប៉ុណ្ណោះការរចនា O-Dot ជួយការពារភាពសឹកឡេននៃកាមេរ៉ា ដោយបំពាក់សេរ៉ាមិច ងាយស្រួលក្នុងចាប់កាន់ប្រើ និង មើលទៅកាន់តែថ្លៃថ្នូរ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ អាចថតវីដេអូ គ្មានរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ថតរូបZoom បាយឆ្ងាយ និង ថតរូបបែបសខ្មៅល្អឥតចន្លោះ។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់​ OPPO នេះបើយោងតាម វេបសាយ OPPO Global។​

បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះ មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។ ការរៀបរាប់ខាងលើ គឺពុំទាន់អស់សេចក្តីនៃលក្ខណៈពិសេសៗ របស់ OPPO Reno 2 និង Reno 2F អាស្រ័យហេតុសូមកុំភ្លេចរងចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីសម្ពោធផលិតផលថ្មីទាំងពីរនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO កម្ពុជា
https://www.facebook.com/OPPOCAMBODIA/