ចុក​អត់?បុរស​ម្នាក់​រស់​នៅ​ជប៉ុន​ផ្ដាំ​ទៅ ចោម​ ច័ន្ទ រឿង​ដើរ​តួ​សប្បុរស​នៅ​ជប៉ុន​

466

ម្សិលមិញ​នេះ​បងស្រី ដេននី ក្វាន់ គឺ​អ្នកនាង បាន​បង្ហោះ​រូបថត​បង្ហាញ​សកម្មភាព​ដែល​នាង​បាន​អះអាង​ថា យក​បាយ​ម្ហូប​ចែក​ជូន​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ដែល​ជួប​ព្យុះ​កំណាច។ ក្នុង​នោះ​សកម្មភាព​របស់ ចោម ច័ន្ទ ត្រូវ​បាន​បង​ប្អូន​ខ្មែរ​រស់​នៅ​ជប៉ុន ឈ្មោះ​ថា Sothea Chhin II បាន​ធ្វើ​ការ​បក​ស្រាយ​ថា បងប្អូន​ខ្មែរ​នៅ​ជប៉ុន​ពុំ​រងគ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មាន​លទ្ធភាព​ក្នុង​ការ​ឧបត្ថម្ភ​ជន​រង​គ្រោះ​ផង​ដែរ ដោយ​មាន​ការ​រិះគន់​ថា​សកម្មភាព​របស់ ចោម ច័ន្ទ មាន​ចេតនា​ក្នុង​ការ​បិទបាំង​រឿង​អាស្រូវ​លក់​កាបូប​ក្លែងក្លាយ។

លោក​បន្ត​ទៀត​ថា“ជួយ​ផ្ដាំ​ទៅ​មាតា​មនុស្ស​ធម៌ Choum Chann ឃើញ​ផង! ពួកខ្ញុំ​ជា​អ្នក​រស់នៅ​ប្រទេស​ជប៉ុន​ផ្ទាល់​សូម​ជម្រាប​ទៅ​អ្នក​នាង Choum Chann ថា កុំ​ព្រោះ​តែ​ចង់​បិទបាំង​រឿង​អាស្រូវ​លក់​កាបូប​ក្លែងក្លាយ ហើយ​មក​ដើរ​តួ​សប្បុរស​ខុស​ទម្រង់​អី​នោះ ធ្វើ​ដូច​គេ​វេទនា​ណាស់​អញ្ចឹង! សូម​បញ្ជាក់​ថា ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​ពុំ​មាន​នរណា​ម្នាក់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​បញ្ហា​ខ្យល់​ព្យុះ​លើក​នេះ​ក៏​មិន​មាន​បង្ក​បញ្ហា​ធំ​ដុំ​ដល់​ប្រជាជន និង​ប្រទេស​ជប៉ុន​នោះ​ដែរ ហើយ​រដ្ឋាភិបាល​ជប៉ុន​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ឧបត្ថម្ភ​ជន​រងគ្រោះ​ពេញ​លក្ខណៈ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្មែរ​មួយ​ចំនួន​បាន​បំប៉ោង​ព័ត៌មាន​ដោយ​យក​រូបភាព​ស៊ូណាមិ​ឆ្នាំ ២០១១ មក​ផុស​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ”៕