ដំណឹង​ល្អ! អ្នក​នៅ​ខាង​ច្បារ​អំពៅ​នឹង​លែង​ឈឺក្បាល​រឿង​ស្ទះ ព្រោះ​ស្ពាន​ថ្មី​ ១ ខ្សែ​នឹង​សង់​រួចចុងឆ្នាំ ២០១៩

673

ស្ពាន​អាកាសក្បាល​ថ្នល់​បត់ឆ្វេង​មួយ​ខ្សែ នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ ២០១៩ ខាង​មុខនេះ ដើម្បី​សម្រួល​ដល់ការ​កកស្ទះ​ចរាចរណ៍​យ៉ាងណែនតាន់តាប់បច្ចុប្បន្ន​នេះ។

ស្ពាន​អាកាសក្បាលថ្នល់បត់ឆ្វេង​ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមនេះ​មានកម្ពស់​ពី​កម្រាលកៅស៊ូ ៤ ម៉ែត្រ និង​មាន​ប្រវែង ៧៧​ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០​ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ពាន​មួយខ្សែ​នេះ​​ត្រូវ​ដក​កម្រាល​ដែក​ចេញ​ចុង​ខែ​តុលា ដោយ​បច្ចុប្បន្ន​ក្រុម​ការងារ​បាន​ចាក់​បេតុងកម្រាល​ស្ពាន​រួចហើយ។

បើ​មើល​តាមគម្រោង​សាងសង់ ស្ពាន​បត់ឆ្វេង​មួយ​ខ្សែ​នេះជា​ដំណាក់កាលទីមួយ ហើយ​​ស្ពានបញ្ចៀស​កក​ស្ទះ​ត្រង់​ស្ពាន​អាកាស​ក្បាល​ថ្នល់នេះ​ នឹង​ត្រូវ​សាងសង់​បន្តបន្ទាប់ទៀត៕

ដោយ៖ រតនា