មិនធម្មតា! អាយុទើប ២៥ឆ្នាំ តែដឹកនាំនារីជាច្រើនឱ្យរកស៊ីជោគជ័យ ចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ

4731

នារី​វ័យ​ក្មេង អ៊ន់ ធីតា ដែល​មាន​អាយុ​ទើប ២៥​ឆ្នាំ បាន​ដឹក​នាំ​នារី​ជា​ច្រើន​ឱ្យ​ចេះ​ដាក់​ទុន​រក​ស៊ី​យ៉ាង​ជោគ​ជ័យ ហើយ​ពេល​នេះ​ឈាន​ទៅ​ដល់​ការ​រៀប​ចំ​សិក្ខា​សាលា​ដ៏​ធំ​មួយ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​នៅ​លើ​វិថី​ជំនួញ​គ្រឿង​សម្អាង NNP។ សិក្ខាសាលា​នេះ រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា ក្នុង​សណ្ឋាគារ​សាន់វ៉េ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ២០០​នាក់។

ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន អ្នក​នាង អ៊ន់ ធីតា បាន​ប្រាប់​ថា ការ​រៀប​ចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​គន្លឹះ​រកស៊ី​ដល់​នារី​ទាំង​អស់ ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ និង​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចេញ​មុខ​ធ្វើ​ជំនួញ។ ម្យ៉ាង​ទៀត វា​ក៏​ជា​ឱកាស​ជួប​ជុំ ចែក​រំលែក​បទ​ពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​ផង​ដែរ។

អ្នក​នាង អ៊ន់ ធីតា បាន​និយាយ​បែប​នេះ​ថា៖ “គន្លឹះ​សំខាន់​នៃ​ភាព​ជោគជ័យ គឺ​ភាព​ជា​អ្នក​ដឹក​នាំ ព្រោះ​ការ​រកស៊ី​របស់​យើង គឺ​រកស៊ី​បែប​លក្ខណៈ​ជា​ប្រព័ន្ធ ដូច​នេះ​បើ​យើង​ដឹក​នាំ​ខ្លាំង ដឹក​នាំ​កូន​ក្រុម​រាប់​រយ រាប់​ពាន់​នាក់ នោះ​យើង​នឹង​ជោគ​ជ័យ​ខ្លាំង​ដែរ។”

គួរ​បញ្ជាក់​ដែរ​ថា ដំបូង​ឡើយ អ្នក​នាង អ៊ន់ ធីតា គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ឱ្យ​គេ ទទួល​បាន​ប្រាក់​ខែ ២៥០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​មិន​សល់​លុយ ណា​មួយ​ធុញ​ថប់​នឹង​ការ​ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក ទើប​សម្រេច​ចិត្ត​ស្វែង​រក​អនាគត​ថ្មី តាម​រយៈ​ការ​ប្រកប​របរ​ផ្ទាល់​ខ្លួន គឺ​ចាប់​ផ្ដើម​ជំនួញ​ជា​មួយ NNP។

បន្ទាប់​ពី​ការ​ព្យាយាម​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ អ្នក​នាង អ៊ន់ ធីតា ក៏​បាន​ទទួល​ជោគ​ជ័យ ក្លាយ​ជា​ម្ចាស់​ដេប៉ូ ៣ខណ្ឌ ដោយ​មាន​អ្នក​តំណាង​ចែក​ចាយ​ទាំង​ផ្ទាល់ និង​បន្តជាង ១០០០​
នាក់។ ត្រឹម​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រាក់​ចំណេញ​បាន​កើន​ឡើង​ដល់​ប្រមាណ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

ចំពោះ​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា ក្រុមហ៊ុន​ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​​មាន​នារី​ប្រមាណ ៥ម៉ឺន​នាក់​ហើយ ដែល​បាន​រកស៊ី​ជាមួយ NNP នៅ​គ្រប់ ២៥​រាជធានី​ខេត្ត។ អ្នក​ស្រី​បាន​លើក​ឡើង​ថា នារី​គ្រប់​រូប​មិន​ត្រូវ​ខ្លាច​រឿង​ចេញ​មុខ​រកស៊ី​ទេ ហើយ​ក៏​មិន​ត្រូវ​ពឹង​លើ​ចំណូល​ប្ដី​ដែរ។ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ការ​រកស៊ី​បច្ចុប្បន្ន​នេះ គឺ​ពឹង​លើ​ប្រព័ន្ធ​អនឡាញ ដូច​នេះ​នារី​គ្រប់​រូប​អាច​មាន​ត្រឹម​ទូរសព្ទ​នៅ​ផ្ទះ ក៏​រក​ប្រាក់​ចំណេញ​បាន​ដែរ៕

Loading...