ជប៉ុនរងការជន់លិចផ្លូវក្នុងក្រុង តែគ្មានឃើញសំរាមអណ្តែតមួយ

617

រូបភាព ២​សន្លឹក បង្ហាញ​ពី​ស្ថានភាព​ផ្លូវ​លិច​ទឹក​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង ព្រោះ​គ្រប់​គ្នា​មាន​ការ​កោត​សរសើរ​ចំពោះ​ការ​ទុក​ដាក់​សំរាម​របស់​ប្រជាជន។ បើ​ទោះ​បី​ទឹក​លិច​ផ្លូវ​ក្ដី ប៉ុន្តែ​មិន​មាន​សំរាម​អណ្ដែត​តាម​ដង​ផ្លូវ​ឡើយ។

គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន​កំពុង​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​យ៉ាង​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល ៦០ឆ្នាំ​ចុង​ក្រោយ។ មនុស្ស​ជិត ២​លាន​នាក់ ត្រូវ​ប្រាប់​ឱ្យ​ជម្លៀស​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​នៅ​កណ្ដាល​ប្រទេស។ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ដោយ​រថយន្ត​ប៉ើង​សង្កត់ ខណៈ​ទ្រព្យ​សម្បត្តិ​ខូច​ខាត​ច្រើន​ឥត​គណនា៕

Loading...