មានលុយ ២៧ដុល្លារ ប្រថុយដាក់ទុនរកស៊ីជាមួយ NNP ឥឡូវចំណេញបានមិនក្រោម ៥ពាន់ដុល្លារក្នុងមួយខែ

2011

វាសនា​មនុស្ស​មើល​មិន​ឃើញ ពេល​ខ្លះ​តូច​ចិត្ត​អស់​សង្ឃឹម​នឹង​ជីវិត ស្រាប់​តែ​មាន​អ្នក​បង្ហាញ​ផ្លូវ​ត្រូវ រហូត​ជោគ​ជ័យ​មួយ​ប៉ប្រិច​ភ្នែក។ ជាក់​ស្ដែង ស្ត្រី​ម្នាក់​ដែល​រស់​នៅ​បន្ទប់​ជួល​ច្រើន​ឆ្នាំ​មក​ហើយ រក​ស៊ី​ជំពាក់​គេ​អស់​លុយ​ពី​ខ្លួន បែរ​ជា​មាន​សំណាង​ធ្វើ​ជំនួញ​ត្រូវ ត្រឹម​ពេល​មិន​ដល់​មួយ​ឆ្នាំ រហូត​មាន​លទ្ធភាព​សង់​ផ្ទះ​ខ្លួន​ឯង។ អ្នក​ស្រី​បាន​ចាប់​ផ្ដើម​ឡើង​វិញ​ពី​ដើម​ទុន​ត្រឹម ២៧​ដុល្លារ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​ទទួល​ចំណូល​ក្នុង​មួយ​ខែ​មិន​ក្រោម ៥​ពាន់​ដុល្លារ​នោះ​ទេ។

អ្នក​ស្រី ហួន សុភាព ដែល​បច្ចុប្បន្ន​នេះ​ជា​ម្ចាស់​ដេប៉ូ NNP ប្រចាំ​ផ្សារ​អូរឫស្សី បាន​រៀប​រាប់​ថា តាំង​ពី​ចាប់​ដៃ​គ្នា​ជា​មួយ​ប្ដី​ដែល​អ្នក​ធ្វើ​ការ​មក ជីវភាព​ហាក់​យ៉ាប់​យឺន​ខ្លាំង រស់នៅ​បន្ទប់​ជួល ដោយ​ពឹង​លើ​ចំណូល​ប្ដី​បាន​ពី​ការ​ធ្វើ​ការ​ឱ្យ​គេ។ ចំណែក​អ្នក​ស្រី​វិញ ចាប់​នេះ ចាប់​នោះ ក៏​ខុស​រហូត មាន​តែ​គេ​បោក​ប្រាស់ គេ​ជំពាក់​មិន​សង រហូត​ធ្លាក់​ខ្លួន​ជំពាក់​គេ​វិញ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ និង​ប្ដី​បាត់​ទំនុក​ចិត្ត។

នៅ​អំឡុង​ឆ្នាំ​២០១៨ អ្នក​ស្រី បាន​ប្រើ​ប្រាស់​លុយ​សន្សំ​ជាង ១០​ម៉ឺន​រៀល ពី​ការ​ទិញ​ម្ហូប មក​ទិញ​សាប៊ូ NNP ពី​ក្រុមហ៊ុន​របស់​អ្នក​ស្រី ដាណា ដោយ​ពេល​នោះ​ត្រូវ​ចំណាយ ២៧​ដុល្លារ។ បន្ទាប់​ពី​លក់​ដាច់ អ្នក​ស្រី​ក៏​បាន​ទិញ​ថែម​បន្ត​បន្ទាប់ ដោយ​ប្រើ​លុយ​ចំណេញ​ជា​ដើម​ទុន។ ក្រោយ​មក ឃើញ​ឱកាស​ល្អ អ្នក​ស្រី​ក៏​បាន​សុំ​ប្ដី កាត់​យក​កញ្ចប់ ១០០០​ដុល្លារ ដោយ​ដើរ​ខ្ចី​លុយ​គេ​មក​ធ្វើ​ដើម​ទុន រហូត​ទទួល​ជោគ​ជ័យ​ហួស​ការ​ស្មាន។ ​

អ្នក​ស្រី ហួន សុភាព បាន​រៀប​រាប់​ថា៖ “ខ្ញុំ​ធ្លាប់​រកស៊ី​មុខ​របរ​ជា​ច្រើន ដាក់​ទៅ​បរាជ័យ​រហូត អស់​លុយ​ពី​ខ្លួន។ តែ​ថ្ងៃ​មួយ ខ្ញុំ​បើក Facebook ទៅ ឃើញ​បង​ដាណា គាត់ Live រើស​តំណាង​ចែក​ចាយ NNP ហើយ ៣​ថ្ងៃ ខ្ញុំ​ក៏​សាក​ជាមួយ​គាត់។ កាល​នោះ គ្មាន​លុយ​ទេ​បង​អើយ តែ​គាត់​លើក​ទឹក​ចិត្ត​ថា ឱ្យ​តែ​ប្រឹង​ប្រែង លុយ​តិច​ក៏​មិន​អី​ដែរ។ ខ្ញុំ​រើស​កញ្ចប់ ២៧​ដុល្លារ បាន​សាប៊ូ ៣​ដុំ ហើយ​លុយ​ហ្នឹង លាក់​ប្ដី​សន្សំ​ពី​លុយ​ទិញ​ម្ហូប​ទៀត។”

អ្នក​ស្រី បាន​និយាយ​ទៀត​ថា៖ “ពេល​យក​មក​ភ្លាម ខ្ញុំ​ដើរ​សួរ​គេ​តាម​ផ្សារ ខ្ញុំ​ប្រាប់​អ្នក​ស្គាល់​គ្នា ខ្ញុំ​ពន្យល់​គេ​ជិត​ៗ​ផ្ទះ ហើយ​ក្រោយ​មក​ក៏​មាន​អ្នក​ទិញ បាន​លុយ​ចំណេញ​ខ្ញុំ​ទិញ​ថែម សន្សំ​ទុក​ទិញ​ទៀត សប្បាយ​ចិត្ត​ណាស់​បង។ ខ្ញុំ​ប្រាប់​ប្ដី ថា​ចង់​កាត់​កញ្ចប់​ធំ ខ្ចី​លុយ​គេ តែ​ប្ដី​ខ្ញុំ គាត់​មិន​សូវ​សប្បាយ​ចិត្ត​ទេ ព្រោះ​ចាញ់​បោក​គេ​ច្រើន ខ្លាច​ចាញ់​បោក​ទៀត តែ​ពេល​ខ្ញុំ​ឱ្យ​គាត់​ស្ដាប់​សំឡេង​បង​ដាណា មួយ​ៗ​មាន​ន័យ គាត់​ទុក​ចិត្ត ហើយ​ក៏​ព្រម​ឱ្យ​ដាក់​ទុន​រកស៊ី”។

គិត​មក​ដល់​នេះ មាន​រយៈ​ពេល​ប្រមាណ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ស្រី ហួន សុភាព បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង ដោយ​អាច​រក​ចំណូល​បាន​មិន​ក្រោម ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។ ភាព​ជោគ​ជ័យ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី សម្រេច​ក្ដី​ស្រមៃ​ក្នុង​សាងសង់​ផ្ទះ​មួយ​ខ្លួន​ឯង ដែល​អ្នក​ស្រី​មិន​ធ្លាប់​គិត​ថា​អាច​ទៅ​រួច។ អ្នក​ស្រី​បាន​ផ្ដាំ​ទៅ​នារី​គ្រប់​រូប​ថា បើ​ដាក់​ចិត្ត​ចេញ​រក​ស៊ី ត្រូវ​តស៊ូ​ព្យាយាម នោះ​លទ្ធផល​នឹង​ឃើញ​ភ្លាមៗ​មិន​ខាន ប៉ុន្តែ​បើ​មាន​ចិត្ត​រេ ហើយ​គ្មាន​ចិត្ត​អំណត់ គឺ​មិន​ងាយ​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ៕

Loading...