ដំណឹង​ល្អ! ផ្សារ​ទំនើប​ធំ​ដំបូង​គេ​​នៅក្រុង​​ព្រះសីហនុ នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់​ខាងមុខ

423

ផ្សារ​ទំនើប​ខ្នាត​ធំ​ដំបូង​គេ​នៅ​ខេត្ត​ព្រះសីហនុ​ឈ្មោះ​ថា FURI​ TIME​ SQUARE ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន FUTRI​ Real​ Estate នឹង​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​​នេះ ខណៈ​បច្ចុប្បន្ន​ការ​សាងសង់​ស្ទើរ​តែ​រួចរាល់តែស្រុង​ទៅហើយ។

ផ្សារ​ទំនើប​កម្ពស់​ ៤ ជាន់អម​ដោយ​ការ​រចនា​ប្លង់​ដ៏ស្អាត​ឥតខ្ចោះ​​នេះ ពោរ​ពេញ​ដោយ​ភោជនីដ្ឋាន​លំដាប់​ស្តង់ដារ​មាន​ម្ហូបអាហារ ភេសជ្ជៈ ឆ្ងាញ់ៗគ្រប់មុខ។ លើស​ពី​នេះ វា​ថែមទាំងមាន​ហាងសំលៀកបំពាក់ ហាងស្បែកជើង ហាងគ្រឿងសម្អាង ហាងកាហ្វេ រោងកុន កម្រិតស្តង់ដា និងគ្រប់ម៉ាក​ល្បីៗជុំវិញពិភពលោក។ 

ផ្សារ​ទំនើប​នេះ ស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន ហើយ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​នៅ​អំឡុង​ខែ​កញ្ញា​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​តែម្តង៕

អត្ថបទ៖ រតនា

Loading...