ជនជាតិវៀតណាម ២នាក់ ធ្លាប់ដៃចង្រៃផុតលេខ គប់ម៉ូតូគេរាល់ថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួនហើយ

488

ជន​ជាតិ​វៀតណាម​២​នាក់​ពួន​នៅ​ទីកន្លែង​ងងឹត​យក​ដុំថ្ម គ​ប់​ទៅលើ​អ្នកដំ​ណើ​រ ពេល​នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​បាន​ហើយ​នៅ​ចាក់អង្រែ​ក្រោម។

​ជន​ជាតិ​វៀតណាម​២​នាក់​ក្នុង​ចំណោម​បក្សពួក ៤​នាក់ ត្រូវបាន​កម្លាំង​កង​អន្តរា​គមន៍​ខណ្ឌ​មាន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ពួកវា​ពួន​នៅ​ទីកន្លែង​ងងឹត​ចាំ​យក​ដុំ​ថ្ម​គ​ប់​ទៅលើ​យុវ​ជន​ម្នាក់ កំពុង​បើក​ម៉ូតូ​ធ្វើ​ដំ​ណើ​រ​តាមផ្លូវ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យ​ប់ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​មុខ​ច្រក​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។​


Loading...