គួច ចំរើន៖ ឯង​ហ៊ាន​បាញ់​សម្លាប់មនុស្ស យើង​ក៏​ហ៊ាន​តាមចាប់ឯងទាំង​ថ្ងៃយប់មកដាក់ទោសដែរ

1487

ករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ រួចទម្លាក់ពីរថយន្ត និង​ករណី​រំលោភសម្លាប់សង្សារបស់ខ្លួនទំលាក់ទឹកអូ បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​នៅកម្ពុជា ហើយ​ក្នុង​នោះ​ដែរ​ឯកឧត្តម​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​សរសេរសារ​លើ​បណ្តាញសង្គមលើករណីទាំង​ពីរនេះផងដែរ។

អភិបាល​ខេត្តព្រះសីហនុរូបនេះបញ្ជាក់ថា «ឯងហ៊ានប្រព្រឹត្តបទល្មេីស បាញ់សម្លាប់មនុស្ស​ រំលោភសម្លាប់មនុស្ស​ សមត្ថកិច្ចរបស់យេីង​ក៍ហ៊ានតាមចាប់ឯងទាំងយប់ទាំងថ្ងៃ​ យកមកផ្ទន្ទាទោសដែរ​។ ១-ករណីជនសង្ស័យបាញ់សម្លាប់មនុស្សទំលាក់ពីលេីឡាន​ រត់រួចពីរនាក់ និង​ អាវុធ​ មួយដេីម​ ចាប់បានហេីយ​។ ២-ជនសង្ស័យរំលោភសម្លាប់សង្សារបស់ខ្លួនទំលាក់ទឹកអូ​ ចាប់បានហេីយ​។»

ការ​តាមប្រមាញ់​ជនដៃដល់ទាំងអម្បាលម៉ានលើករណីឃាតកម្ម​ដ៏សាហាវ​ល្បីពេញប្រទេស​នេះ ក៏​ត្រូវ​បាន​មហាជនសាទរ តែ​ក៏​នៅ​សង្ឃឹម​ថា​ជនដៃដល់ពាក់ព័ន្ធ​ផ្សេង​ទៀត​ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់មក​មកដាក់ទោស​បានឆាប់ៗ៕

 

ដោយ៖​ រតនា

Loading...