បាក់​ច្រាំង​ទន្លេ​នៅ​មុខ​សាលា​ខេត្ត​ក្រចេះ ​ដោយសារ​គ្រោះ​ធម្មជាតិ​

315

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​មាន​ករណី​បាក់​ច្រាំង​ទន្លេ​នៅ​មុខ​សាលា​ខេត្ត​ក្រចេះ​ចូល​ទន្លេ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

ឯកឧត្តម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ព្រឹកមិញ​នេះ ​ដោយ​លោក​បាន​បញ្ជាក់​ថា​៖ យើង​មិន​អាច​ហាម​ឃាត់​គ្រោះ​ធម្មជាតិ​មិន​ឱ្យ​កើត​ឡើង​បាន​ទេ តែ​យើង​អាច​ការពារ​ពី​គ្រោះ​ធម្មជាតិ​បាន។ នៅ​មុខសាលាខេត្តក្រចេះ​ មានការបាក់រលំទស្សនាការ​ និងច្រាំង​ទន្លេចូលទៅ​ក្នុងទឹក​ទន្លេ ​ព្រោះ​តែ​គ្រោះធម្មជាតិ​នៃ​ការ​ស្រុត​ដី។ ហើយ​ព្រឹកនេះ ​ខ្ញុំ​និង​សហការី​ ចុះ​ត្រួត​ពិនិត្យ​មើល​កន្លែង​ដែល​បាក់​ស្រុត ​និង​រក​វិធានការជួសជុលកសាងឡើងវិញ៕

Loading...