ប្រាប់តគ្នា! រថយន្ត ម៉ូតូ គ្មានស្លាកលេខ ប៉ូលិសនឹងឃាត់ទុកទាំងអស់ ចាប់ពីថ្ងៃទី២១ តុលា

10049

​សេចក្ដី​ជូន​ដំណឹង​មួយ ដែល​ចេញ​ដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឱ្យ​សាធារណជន​បាន​ដឹង ពី​ពេល​កំណត់​នៃ​ការ​ចាប់​ផ្ដើមឃាត់ទុក​ប​ណ្តោះ​អាសន្ន និង​ធ្វើ​ការផាក​ពិ​ន័​យ​ទៅតាម​ច្បាប់​កំ​ណ​ត់ ចំពោះ​យានយ​ន្ត ទោចក្រយាន​យ​ន្ត និង​ត្រីចក្រយាន​យ​ន្ត ដែល​គ្មាន​ស្លាក​លេខ និង​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី។ ​​​​

​ដោយ​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំពេញ កម្លាំង​ន​គ​របាល​នៃ​កា​រិ​យាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការ​ខណ្ឌ​ទាំង​១៤ នឹង​ចាប់​ផ្តើ​ម​ធ្វើ​ការឃាត់ទុក​ប​ណ្តោះ​អាសន្ន និង​ធ្វើ​ការផាក​ពិ​ន័​យ​ទៅតាម​ច្បាប់​កំ​ណ​ត់ ចំពោះ​យានយ​ន្ត ទោចក្រយាន​យ​ន្ត និង​ត្រីចក្រយាន​យ​ន្ត​ទាំងឡាយណា​ដែល​ធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី ចាប់ពី​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ។ ​


Loading...