ចេញ​ហើយ! ស្ពាន​អាកាស​ថ្មើរជើង​ខេត្តកំពង់ស្ពឺតម្លៃជាង ៣០ ម៉ឺន​ដុល្លារ បើកការដ្ឋាន​សាងសង់​ហើយ!

346

ស្ពាន​អាកាស​ថ្មើរជើង​ដំបូង​គេ​បង្អស់​នៅ​ខេត្ត​កំពង់​ស្ពឺដែល​មាន​តម្លៃ​ប្រមាណ ៣៤ ម៉ឹន​ដុល្លារ​ បាន​បើក​ការដ្ឋាន​សាងសង់​ហើយ។

ការ​បញ្ចុះ​បឋមសីលា​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ មាន​ការ​ចូលរួម​ជា​អធិបតី​ភាព​ដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍។

ស្ពាន​​នេះ​ ​សាងសង់​​ត្រង់​ចំណុច​បេន​ឡាន​ផ្សារ​កំពង់​ស្ពឺ​ ដោយ​មាន​ប្រវែង​ ៣០​ម៉ែត្រ​ ​កម្ពស់​ ៥,២​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ​ ធ្វើ​ពី​បេតុង​អាមេ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​បណ្ឌិត​ សៀង ចាន់​ហេង អគ្គនាយក​ក្រុម​ហ៊ុន​ ហេង អភិវឌ្ឍន៍ ក្នុង​តម្លៃ​សាង​សង់​ ៣៤​​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​​ចំណាយ​ពេល​សាងសង់​​ជិត​មួយ​ឆ្នាំ​៕

អត្ថបទ៖ រតនា

Loading...