ថៃ​ហាម​ដាច់ខាត​ផ្សព្វផ្សាយ​និង​លក់គ្រឿង​ស្រវឹង​ក្បែរ​របង​សាលារៀន បើល្មើសត្រូវទោសធ្ងន់

79

ជាយូរ​មក​ហើយ​ រដ្ឋាភិបាល​ថៃ​បាន​កំណត់មិន​ឲ្យ​បណ្តាហាង​នានាពិសេសម៉ាត 7eleven លក់គ្រឿង​ស្រវឹង​ដាច់ខាត នៅក្បែរ​តំបន់​សាលារៀន ដើម្បី​ចូលរួម​ការ​មិនផ្សព្វផ្សាយគ្រឿងស្រវឹងដល់ពលរដ្ឋពិសេស​យុវជនមិនទាន់គ្រប់អាយុ។

បើ​តាម​ការ​សាកសួររបស់​ក្រុមការងារ Angkor Post ទៅកាន់​មន្ត្រី​ជំនាញក៏ដូចជា​ពលរដ្ឋ​ថៃ​មួយចំនួន​​ បាន​បង្ហាញ​ថា​រដ្ឋាភិបាល​ថៃ​បាន​កំណត់​ឲ្យ​ហាង​នានា​លក់គ្រឿង​ស្រវឹង​បាន​លុះត្រា​នៅឆ្ងាយ​ពីរបង​សាលារៀន កន្លែង​ស្នាក់នៅសិស្ស និង​​គ្រឹះស្ថានសិក្សា​នានា ទូទាំងប្រទេស ពោលគឺត្រូវ​មាន​ចម្ងាយ ៣០០ ម៉ែត្រ ឬ ១គ.ម ឬ​លើសនេះ​ទៅតាមការ​កំណត់​តាម​​តំបន់នានាក្នុង​ប្រទេស។

កាល​ពី​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ ២០១៥ ការិយាល័យនាយករដ្ឋមន្ត្រីថៃ បាន​ដាក់ចេញ​នូវ​វិសោធនកម្មមួយ​ ដើម្បី​គ្រប់គ្រងការ​ចរាចរណ៍គ្រឿងស្រវឹង​នៅ​ទូទាំង​ប្រទេស​ថៃ ដោយហេតុថា​ការ​ប្រើប្រាស់ជាតិអាល់កុល អាច​បណ្តាល​ឲ្យ​កើត​មានការរួមភេទ​មិនទាន់គ្រប់អាយុ និង​បញ្ហា​ជាច្រើនផ្សេងទៀត៕

អត្ថបទ៖ រតនា

 

Loading...