ក្រុមហ៊ុន​យ៉ាង​​ច្រើន កំពុង​សម្រុក​មក​វិនិយោគ​នៅ​កំពង់​សោម​

182

ក្រុមហ៊ុន​ចិន​ប្រមាណ​៤០​កំពុង​ស្វែង​រក​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហនុ ​ក្រោយ​ពី​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

លោក HONG ZUBIN ដែល​បាន​ដឹក​នាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក គួច ចំរើន ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​ពិភាគ្សា​បើក​ក្រុមហ៊ុន ​ក៏​ដូចជា​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហនុ។ លោក គួច ចំរើន បាន​លើក​ឡើង​ពីការរីកចម្រើនរបស់ខេត្ត ស្រប​តាមនយោបាយផ្លូវមួយ ខ្សែ​ក្រវ៉ាត់​១ របស់​លោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងគោលនយោបាយចតុកោណទី៤ របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​ធ្វើឱ្យ​ខេត្តព្រះសីហនុ មានការរីកលូតលាស់ និង​​បាន​ជម្រុញ​ការ​អភិវឌ្ឍ​ទាក់​ទាញ​វិនិយោគ​ទុន ធ្វើ​ឱ្យខេត្តទទួលបានវិនិយោគិន​ចិន​យ៉ាងច្រើនរយៈពេល ២ឆ្នាំនេះ។

ពេលបច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ​មាន​តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុង​ត្រៀម​ដំណើ​ការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋជាង ៨០ ០០០នាក់៕

Loading...