ក្រសួង​សាធារណការ​រើស​មន្ត្រី​ក្របខណ្ឌថ្មីឆាប់ៗ តែ​លេង​ធ្ងន់ដៃចៀសវាង​អំពើពុករលួយ

300

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បើក​កិច្ច​ប្រជុំអន្តរក្រសួង​ ដើម្បី​ពិភាក្សា​រៀបចំនិង​ពិនិត្យបទបញ្ញតិនានា និងនីតិវិធីរៀបចំដំណើរការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ ២០១៩ ដែល​ក្នុង​នោះ​មាន​តំណាងមកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ដើម្បីបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្ដម ប៉ាល់ ចន្ទ តារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងគ្រប់បែយ៉ាង ដូចជា ការរៀបចំបទបញ្ញត្តិ ការសហការ និងសកម្មភាពផ្សេងៗ សំដៅធានាឱ្យដំណើរការប្រឡងមានភាពរលូន សុក្រិត្យភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ពោលគឺចេះជាប់ មិនចេះធ្លាក់។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីក្រសួងដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងពេលវេលាដើម្បីរៀបចំបទបញ្ញត្តិ និងនីតិវិធីនៃដំណើរការប្រឡង និងថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមុខងារសាធារណៈ ដែលបានសហការយ៉ាងជិតស្និទ្ធ និងម៉ឺងម៉ាត់បំផុតដើម្បីឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងពេញចិត្តពេញពីសំណាក់បេក្ខជនប្រឡងទាំងអស់៕

ដោយ៖ រតនា

ប្រភព៖ ហ្វេសប៊ុក​ក្រសួង​សាធារណការនិងដឹកជញ្ជូន

Loading...