​តែ​មួយ​ខែ​កញ្ញា ក្រសួង​ចាប់រថយន្ត​លើស​ទម្ងន់ ៣៣៨ គ្រឿង និងពិន័យប្រាក់​ជាង ៧០០ លានរៀល

110

ក្នុងខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៣៨ គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៧២៦ ៩៥០ ០០០ រៀល។

ក្នុង​នោះ​ដែរ​ ក្រសួង​​សង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ០២ គ្រឿង គឺពី ៣៤០ គ្រឿង ក្នុងខែសីហា មក ៣៣៨ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៩៕

Loading...