ជោគជ័យខ្លាំង ២ ឆ្នាំមក ! អ៊ែមមឺរឹត តែងតាំងប្រធានគ្រប់គ្រងពាណិជ្ជកម្ម ថ្មីនៅខ្មែរ ដើម្បីពង្រីកអំណាចកាន់តែខ្លាំង

303

អ៊ែមមឺរឹតបានប្រកាសតែងតាំងលោក Talal Al Gergawi ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មថ្មីសម្រាប់ប្រទេសកម្ពុជា។ លោក Al Gergawi នឹងដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពជោគជ័យ និងទទួលខុសត្រូវចំពោះការជំរុញការលក់ក្នុងផ្នែក សាជីវកម្ម ពាណិជ្ជកម្ម ការកំសាន្ត​ និងផ្នែកទេសចរណ៍ ​របស់ក្រុមហ៊ុនអ៊ែមមឺរឹតនៅកម្ពុជា។

លោក Al Gergawi មានតួនាទីត្រួតពិនិត្យប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន​នៅក្នុងប្រទេសកម្ពុជានិងវាយតម្លៃនូវតំរូវការទីផ្សារជាបន្តបន្ទាប់ជាមួយនឹងគោលបំណងដើម្បីបង្កើនចំណែកទីផ្សារ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ គាត់ក៏មានភារកិច្ចក្នុងការបង្កើតយុទ្ធសាស្ត្រកំណត់តម្លៃឥឲ្យមានប្រសិទ្ធិភាពនៃអាកាសចរណ៍អ៊ែមមឺរឹតដើម្បីបន្តនៅភាពប្រកួតប្រជែង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជម្រើស សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស។

លោក Talal Al Gergawi បានមានប្រសាសន៍អំពីការតែងតាំងរបស់លោកថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមហ៊ុនអ៊ែមមឺរឹតនៅកម្ពុជាហើយទន្ទឹងរង់ចាំជំរុញសំណើប្លែកៗរបស់យើងទៅកាន់ទីផ្សារ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោកជាមួយនឹងចំនួនកំនើនអ្នកទេសចរដែលតែងតែស្វែងរកបទពិសោធន៍ធ្វើដំណើរជុំវីញពិភពលោក ដែលជាពេលវេលាដ៏គួរឱ្យរំភើបមួយដែលធ្វើឲ្យខ្ងុំមានមូលដ្ឋាននៅទីនេះនិងត្រូវបានទទួលបន្ទុកក្នុងការបង្កើនអាជីវកម្មបន្ថែមទៀត។ នេះគឺជាឆ្នាំទី ៣ របស់អ៊ែមមឺរឹតបានប្រតិបត្តិការយ៉ាងរជោគជយ័នៅទីក្រុងភ្នំពេញ ស្របពេលថ្មីៗនេះ យើងបានណែនាំជើងហោះហើរប្រចាំថ្ងៃរបស់យើងទៅកាន់ទីក្រុងបាងកកក៏ដូចជាការណែនាំសេវាកម្មហោះហើរ​First Class របស់យើងទៅកាន់ទីផ្សារ។​ យើងមានគោលបំណងពង្រឹងជំហររបស់យើងបន្ថែមទៀតដោយបន្តផ្សព្វផ្សាយផលិតផលក៏ដូចជាបណ្តាញទេសចរណ៍ដ៏ធំធេងទូទាំងពិភពលោក រួមទាំងទីក្រុងដ៏ធំរបស់យើងនៅឌូបៃនិងលើសពីនេះទៀតដែលលាតសន្ធឹងលើទ្វីបចំនួន ៦។”

តួនាទីពីមុនរបស់ លោក Al Gergawi នៅប្រទេសស៊ូដង់ក្នុងនាមជាប្រធានផ្នែកគាំទ្រពាណិជ្ជកម្មរបស់អ៊ែមមឺរឹតចាប់ពីខែឧសភាឆ្នាំ ២០១៨ ដល់ខែឧសភាឆ្នាំ ២០១៩ ។ ក្នុងអំឡុងនៅទីនោះ​ គាត់បានគ្រប់គ្រងការលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេស ដោយរក្សាបាននូវប្រតិបត្តិការទីផ្សារស្ថិតថេរដល់ក្រុមហ៊ុន នាស្ថានភាពសេដ្ឋកិច្ចប្រទេសប្រឈមចុះខ្សោយ។ មុនពេលនៅ ប្រទេសស៊ូដង់ លោក Talal មានមូលដ្ឋាននៅប្រទេសហ្វីលីពីនដែលជាកន្លែងដែលគាត់បានទទួលការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មនៅបរទេស។ លោក Talal ជាជនជាតិអារ៉ាប់រួមម្នាក់ដែលបានទទួលការអប់រំផ្នែកទំនាក់ទំនងតាមចក្ខុវិស័យ (Visual Communications) និងត្រូវបានបំរើការងារក្នុងតួនាទីទំនាក់ទំនងពាណិជ្ជកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសអារ៉ាប់រួមមុនពេលចូលរួមជាមួយអ៊ែមមឺរឹត។

អំពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត
ក្រុមហ៊ុនអាកាសចរណ៍​អ៊ែមមឺរឹត ជាទីភ្ជាប់រវាង មនុស្សទូទាំងសកល និង ទីកន្លែងជាច្រើន សម្រាប់ជា​ ប្រយោជន៍​ ពាណិជ្ជកម្ម និង ទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានយន្តហោះចំនួន 268 គ្រឿង រួមមាន យន្តហោះប្រភេទ A380 ចំនួន 112 គ្រឿងជើងហោះហើរ ដែលទទួលបានពានរង្វាន់ជាច្រើន សំរាប់ការ ហោះហើរទៅកាន់ 158​ គោលដៅ​ និង 85​ ប្រទេស ឆ្លងកាត់​ 6ទ្វីប ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ជា ប្រតិបត្តិករធំបំផុតនៅក្នុង ពិភពលោក​​ ដោយប្រើប្រាស់ នូវយន្តហោះប្រភេទ Airbus A380 និង Boeing 777.​ បន្ថែមពីនេះ សេវាកម្សាន្តដ៏សម្បូរបែប រួមមាន ​ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ប្រព័ន្ធកម្សាន្ត ក្នុងយន្ដហោះ​ដ៏ទំនើប​ ICE​ និង​ បុគ្កលិកបំរើ​ការ ប្រកបដោយបដិសណ្ឋារកិច្ច ជាង 130​​សញ្ជាតិ បានធ្វើឱ្យ​ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​ជាក្រុមហ៊ុនមួយ ដែលបានទទួលស្គាល់ ច្រើនជាងគេ លើពិភពលោក៕

 

Loading...