ត្រឹម ៨ ខែ​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​មកលេងកម្ពុជា​កើនឡើង តែ​ស្ងាត់​នៅ​អង្គរទៅវិញ

197

កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរក្នុង​រយៈ​ពេល ៨ខែដើមឆ្នាំ ២០១៩ ចំនួន​ជាង ៤ លាននាក់កើនឡើង ១០,៤ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នាកាល​ពី​ឆ្នាំ ២០១៨ ខណៈប្រជាជនកម្ពុជាជាង១លាននាក់បាន​ដើរ​កម្សាន្តក្រៅប្រទេស។ នេះ​បើ​តាម​របាយការណ៍របស់​ក្រសួង​ទេសចរណ៍។

រយៈ​ពេល ៨ ខែ ដើមឆ្នាំ២០១៩ នេះ ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា​មាន​ដល់ទៅ ៤ ៣៦០ ៣៩៧នាក់ កើនឡើង១០,៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣ ១០៤ ៤៨៩នាក់ ស្មើនឹង៧១,២ភាគរយ នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦,៦ភាគរយ ដោយ​ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១,៤២៧,៤៨៧ នាក់ កើន ១៤,៧ ភាគរយ តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១ ១៨៨ ២៥៤នាក់ ថយចុះ៩,១ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨ ៧៤៨នាក់ កើនឡើង៣៤៣,៥ភាគរយ។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១ ១៦០ ៧៤៦នាក់ ស្មើនឹង២៦,៦% នៃចំនួនសរុប ថយចុះ២,៩ភាគរយ និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥ ​១៦២នាក់ ស្មើនឹង២,២% នៃចំនួនសរុប កើនឡើង២,៩%។

ព្រមជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅក្នុងរយៈ៨ខែ ដើមឆ្នាំនេះដូចជា៖
@តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២ ៨០៨ ៥៦១នាក់ ស្មើនឹង៥៣,៨ភាគរយ នៃចំនួនភ្ញៀវសរុប កើនឡើង២៧,៤ភាគរយ។
@សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១ ៥៥១ ៨៣៦នាក់ ស្មើនឹង២៩,២ភាគរយ នៃចំនួនភ្ញៀវសរុប ថយចុះ១១,១ភាគរយ។
@តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤ ៥៣៧នាក់ ស្មើនឹង១៥,២ភាគរយ កើនឡើង៣៦,៥ភាគរយ។
@តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦ ៧២៣ នាក់ ស្មើនឹង១,១ភាគរយ កើនឡើង៩,១ភាគរយ។
@តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦,៩៥៧នាក់ ថយចុះ៣,៣ភាគរយ៕

Loading...