ផ្ទុះ​រឿង ​ថៃ​លួច​ចម្លង​យន្ដ​និង​អក្សរ​ខ្មែរ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​រឿង​ភាគ​

286

ខ្សែ​ភាព​យន្ត​ភាគ​ថៃ ​របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ​1ONE31 ​របស់​ប្រទេស​ថៃ​ បាន​ថត​ភាពយន្ត​ភាគរឿង: ​ហិប​ដាក់​វិញ្ញាណ បាន​លួច​ចម្លង​យន្ត​និង​អក្សរ​ខ្មែរ​យក​ទៅ​ប្រើប្រាស់។

គណនី​ឈ្មោះ Pozz nHa ​បាន​បង្ហើប​រឿង​ខាង​លើ​នេះ ​ហើយ​និយាយ​ទៀត​ថា ថៃ​បាន​លួច​ចម្លង​ នេះ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​ក្រលែត​ ខាងក្រោម​នេះគឺជាយន្តគាថាខ្មែរ រួម​ទាំងអក្សរ​របស់ខ្មែរយើង​100%។ ថៃ​ចោទខ្មែរ​យើង​ថា​ចម្លង​រឿង​គេ ឥលូវ​នេះថៃ​បាន​ចម្លង​ទាំងយន្ត​និងអក្សរ​ដែរ​ជារបស់​ខ្មែរ​យើង។ អ្នកណា​លួច​ចម្លងអ្នកណា ​អ្នកណា​លួច​របស់អ្នកណា។ ការពិតប៉ុណ្ណឹងហើយ បើថៃ​ថា​ជារបស់​គេទៀត​ចប់ហើយ ។

 

 

Loading...