​សិស្ស​ស្រី​និទ្ទេស A ​សុំ​សម្ដេច​ប្រញាប់​មក​បូជា​សព​ឪពុក ​បង្ហោះ​សារ​អរគុណ…

1193

សិស្ស​ស្រី​និទ្ទេស A ​ឈ្មោះ ​ តែ ហេងលី ​បាន​សុំ​អនុញ្ញាត​សម្ដេច​ថត​រូប​និង​ទទួល​រង្វាន់​មុន ដោយសារ​តែ​នាង​ប្រញាប់​មក​បូជា​សព​ឪពុក​ដែល​ចែក​ឋាន​ទៅ។

ជាមួយ​គ្នា​នោះ​ សម្តេច​តេជោ​ ហ៊ុន សែន​ ក៏​បាន​ចូល​បុណ្យ​សព៥​លាន​រៀល​ហើយ​សម្ដេចតេជោ​ថែម​ទាំង​ចាត់​ឱ្យ​អង្គរក្ស​ជូន​ប្អូន​ចេញ​មក​រោងបុណ្យ​នៅ​ឯវត្ត​ ក្រពើហា ដោយ​សុវត្ថិភាព​ថែមទៀត​ផង​។

នាង​បាន​បង្ហោះ​អរគុណ​ចំពោះ​ទឹក​ចិត្ត​សម្ដេច​តេជោ ​យ៉ាង​ដូច្នេះ​ថា​៖ ថ្ងៃនេះកូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ នាងខ្ញុំសូមថ្លែងអំណរគុណ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥ ០០០ ០០០រៀល និងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង។ សូមឱ្យប៉ាបានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹម បីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ទាំងបួន ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ។ នាងខ្ញុំនិង ក្រុមគ្រួសារសូមជូនពរដល់សម្តេចឱ្យជួបតែ ពុទ្ធពរ ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លៀតឡើយ។ នាងខ្ញុំនិងក្រុមគ្រួសារក៏សូមអរគុណទៅដល់ ញាតិមិត្ត បងប្អូន លោកនាយក លោកគ្រូ អ្នកគ្រូ មិត្តភក្តិទាំងអស់ដែលបានចូលរួមពិធីបុណ្យសពប៉ារបស់នាងខ្ញុំ៕

 

 

Loading...