នោះ! ​ក្រសួង​ការពារ​ជាតិ ​សុំ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​បង្កើត Facebook ​មួយ​នេះ​

733

 

នាយ​ឧត្តម​សេនីយ៍ ​ឈុំ សុជាត​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ​បាន​អំពាវ​នាវ​ដល់​ ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ ​ចាប់​អ្នក​បង្កើត​គណនី Facebook ​មួយ​ឈ្មោះ Gro Angel ​ដែល​យក​រូប​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧបនា​យករដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ទៅ​ដាក់​ធ្វើ​រូប​ profile Facebook​ របស់​ខ្លួន។

លោក​ ឈុំ សុជាត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​​ថា​៖ នា​ថ្មី​ៗ​នេះ ​មាន​ហ្វេសបុក​មួយ​ឈ្មោះ ​Gro Angel ​បាន​យក​រូប ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ ទៅ​ប្រើ​ប្រាស់​ក្នុង ​Facebook ​របស់​ខ្លួន​ ហើយ​បាន​សរសេរ​រិះគន់ ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ចេតនា​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ដល់​សាធារណជន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ​សូម​បញ្ជាក់​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ខ្លឹមសារ​ចោទ​ប្រកាន់​នានា ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេសបុក​ ឈ្មោះ ​Gro Angel​ នេះ​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ សូម​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេសបុក​មួយ​នេះ ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​រូប​ សម្តេច​ពិជ័យ​សេនា​ជា​បន្ទាន់​ ហើយ​អំពាវ​នាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ ស្រាវ​ជ្រាវ​ចំពោះ ​អ្នក​ហ្វេស​បុក​ឈ្មោះ ​Gro Angel ​នេះ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ៕

Loading...