ធនាគារ​ជាតិ ​ប្រកាស​ប្រាប់​ប្រជាជន​កុំ​ឱ្យ​ច្រឡំ​ក្រដាស ១៥០០០​រៀល​

1597

ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏បាន​អំពាវនាវ​ឱ្យ​សាធារណ​ជន​គ្រប់រូប ត្រូវ​ពិនិត្យ-សម្គាល់​ក្រដាសប្រាក់​ថ្មី​នេះ ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុងទូទាំង​ប្រទេស​នូវ​ក្រដាសប្រាក់ ១៥០០០រៀល​ ហើយ​នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩។ ​ក្រដាស​ប្រាក់​នេះ​ដែរ ​ផលិត​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ នៃឱកាស​ព្រះរាជពិធី​បុណ្យ​គម្រប់ខួប​១៥​ព្រះ​វស្សា នៃ​ការ​យាង​គ្រង​ព្រះបរមសិរីរាជ្យសម្បត្តិ ​ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត។

ព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី​១៥​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ​ នរោត្តម សីហមុនី នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ​ ២០១៩ខាងមុខនេះ៕

 

Loading...