បែកធ្លាយ ស្មា​ត​ហ្វូន OPPO Reno 2F បំពាក់​នូវ​ការ​មេ​រ៉ា​ច្រើន​ស្រ​ដៀ​ង​នឹង Reno ជំនាន់​ក្រោយ​

787

ភ្នំពេញ​៖ ក្រុមហ៊ុន ទូរ​ស័​ព្ទដៃ OPPO ប្រារ​ព្ធ​ពិធី​គំរប​ខួប​3​ឆ្នាំ និង អបអរសាទ​រ​ជ័យជំនះ​ចំ​ណាត់​ថ្នាក់​ជួរមុខ​គេ នៅ​កម្ពុជា កាលពី​យ​ប់​ថ្ងៃទី 04 តុលា 2019 ក្នុង​សណ្ឋាគារ Garden City វិមាន​ឈ្នះៗ​។​ ​កម្ម​វី​ធី​នេះ មាន​សភាព​អ៊ូអរ អធិក​អធម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តារា​កិ​តិ្ត​យស ឯកអគ្គរាជទូត​សុ​ឆន្ទៈ (Brand Ambassadors) និង ដៃគូរ​សហការ​របស់ OPPO ទាំងអស់ សរុប​ជាង 350 នាក់​។

​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់នោះ គឺ​ការ​ឆ្លុះបញ្ចាំង​នូវ​ភាព​ជោគ​ជ័​យ និង​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូន​របស់ OPPO គ្រប់​ស៊េរី ជាពិសេស​គឺ OPPO F Series និង Reno Series រហូត​មាន​ជាទី​បន្ទាល់ យ៉ាង​ក្បោះក្បាយ​ពីសំ​ណាក់ ក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និង ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់ OPPO ។ ស្មា​ត​ហ្វូន​ជំនា​ន់​ថ្មី OPPO F11 Pro ដែល​បាន​ដាក់លក់​ជា​ផ្លូវការ នា​ខែ​ឩ​សភាព ២០១៩ ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា និង ពិ​ភព​លោក ដោយសារ​វា​មាន​រូបរាង​ស្អាត កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ និង មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យ​ប់​។

ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ OPPO Reno ដែល​បាន​បង្ហាញខ្លួន កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​ទទួលស្គាល់ថា​ជា​ជា​ស្មា​ត​ហ្វូន​ល្អឥត​ខ្ចោះ​ដែល​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់​ស​ម័​យ គ្មាន​ពីរ តំណាងឲ្យ​ការតស៊ូ និង ភាព​ច្នៃប្រឌិត​ខ្ពស់​។ អតិ​ថិ​ជន​មិនតិ​ច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន Reno ស៊េរី មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួម​ផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែម្តង​។

ខណៈពេល​ឥលូវ​នេះ ក៏​មាន​ការ​បែកធ្លាយ​នូ​វ​សមាសភាព​បណ្តើរៗ នៃ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី OPPO Reno 2F ដែល​កើតចេញពី ការច្របាច់បញ្ចូលគ្នារ​វាង F Series និង Reno Series នឹង​ផ្តល់​នូ​វ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើប្រាស់ និង​ពញាក់​អារ​មុ្ម​ណ៍ដ​ល់ អ្នកគាំទ្រ​ស្មា​ត​ហ្វូន OPPO នៅ​គ្រប់​ទីកន្លែង​។

​ស្មា​ត​ហ្វូន​កូនកាត់​រូប​នេះ នឹង​បំពាក់​មកនូ​វ​កាមេរ៉ា​ក្រោយ​៤ ផ្ទៃ​រាបស្មើ​មិន​សឹក​ឡេន ស្រ​ដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន​ជំ​នា​ន់​ក្រោយ​របស់ Reno Series​។ កាមេរ៉ា​មេ​របស់​វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​គ្រប់​ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លីម​ស្អាត ថតរូប​ជួប​ជុំ​គ្រួសារ រឺ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺ​ក្បាលដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង ។ កាមេរ៉ា​ទី​3 និង​ទី​4 មាន​ទំហំ 2MP អាច​ថតរូប​បែប​ស​ខ្មៅ និង បែប​ភាព​យ​ន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំ​ហំ 16MP ភ្ជាប់​មក​ជាមួយ​នូ​វ​បច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។

​ក្រៅពី​នេះ OPPO Reno 2F នឹង​មាន​រចនាបថ ល្អ​ឥត​ខ្ចោះ ស្រស់ស្អាត ទាន់​ស​ម័​យ​បែប​ស៊ី​វិ​ល័​យ កាលី​ប High Show មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5”AMOLED គ្មាន​ដំណក់​ទឹក ផ្ទៃ​ម៉ាស៊ីន​រាបស្មើ គ្មាន​ចោះរ​ន្ធ រីឯ​ផ្នែក​ខាងក្រោយ​ត្រូវបាន​រចនា​ចេញ​មក​ឡើង​រលោង ប៉ុន្តែ ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក ក្រោយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជា​ច្រើនដង និង អម​មក​នូ​វ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល និង Upgrade ជា​អក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង​។ បើ​ចង់ដឹង​ជាក់ច្បាស់​ថា​ស្មា​ត​ហ្វូន​កូនកាត់ OPPO Reno 2F រូប​នេះ ដែល​កើតចេញពី F Series + Reno Series នឹង​មាន​អ្វី​អស្ចារ្យ កុំភ្លេចតា​មដាន​នៅ​ទី​នេះ

OPPO ត្រកូល F Series ថ្មី ប្រែកាយពី​ Reno Series ដែលជាស្ទីលទំនើបឡូយទាន់សម័យ ការរចនារូបរាងទាក់ទាញ​ ឡូយបែបហាយក្លាស ដែលលោកអ្នកទន្ទឹងរង់ចាំចង់បាន ទាំងយប់ ទាំងថ្ងៃ នឹងមកដល់ឆាប់ៗនេះ នោះគឺ Reno Series​​ ជំនាន់ទី 2#OPPOReno2F_ComingSoon

Posted by OPPO on Thursday, October 3, 2019

កម្មវិធី​ពិសេស​នេះ ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន​ក្រោម​កម្រ​ភោជនីយ​ហារ​សាមគ្គី​គ្រួសារ OPPO ការ​ប្រគល់​ពាន់រ​ង្វាន់​សម្រាប់​បុគ្គលិក​ឆ្នើម បុគ្គលិក​បម្រើការ​នៅ OPPO យូរ​ឆ្នាំ (​ចាប់ពី​៣​ឆ្នាំ​) ការថតរូប​ជុំគ្នា និង​ការ​រាំលេង​កម្សាន្ត​៕


Loading...