ចិន ​ត្រៀម​ទិញ​ដី​២​ពាន់​ហិតា​នៅ​កំពង់ធំ ទុក​ដាំ​ស្វាយ ​និង​ស្វាយ​ចន្ទី

7711

​ក្រុមហ៊ុន​ចិន ​ឈ្មោះ ជីប៊ីអាយ​ អិនធើណេ​សិនណល អិនវេសមិន ​បាន​រៀប​ចំ​ដី​ជាង​២​ពាន់​ហិតា​នៅ​ខេត្ត​កំពង់​ធំ ​ដើម្បី​ធ្វើ​ការ​ដាំ​ដុះ ​ដូចជា ស្វាយ ​និង​ស្វាយ​ចន្ទី​ជា​ដើម។

គម្រោង​ដ៏​ធំ​មួយ​នេះ ​ក៏​មាន​ការ​សហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​និង​កិច្ចការ​ជន​បទ​របស់​ប្រទេស​ចិន​ផង​ដែរ ​ដើម្បី​មក​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ក្នុង​ការ​វិនិយោគ​នេះ ​ក្រុមហ៊ុន​នឹង​បង្កើត​ជា​រោងចក្រ​វេច​ខ្ចប់ ​និង​កែច្នៃ​ផ្ទាល់​នៅ​កំពង់​ធំ​នេះ​តែ​ម្ដង។ ដែល​វា​នឹង​បាន​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​ទទួល​បាន​ការងារ​ច្រើន​លើ​មុខ​ជំនាញ​នេះ។

រំលឹក​ថា​ចិន​ទើប​បង្កើន​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​រហូត​ដល់​៤០០​ពាន់​តោន​ និង​ថ្មី​ៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​ចេក​អំបូង​លឿង​កម្ពុជា​ធ្វើ​ការ​នាំ​ចេញ​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ៕

SHARE