ខ្យល់​គរ! Honda Dream ស៊េរី ២០២០ គ្រប់គ្នា​រិះគន់​រឿង​តែម​ដូច ០១០ តម្លៃ​ឡើង​ញាក់សាច់

6244

ម៉ូតូ Honda Dream ស៊េរី ២០២០ ទើប​ត្រូវ​ក្រុមហ៊ុន ហុងដា ខេមបូឌា អិនស៊ីអិច ប្រកាស​កាល​ពី​ថ្ងៃ​ទី ០៣ តុលា ឆ្នាំ ២០១៩ ម្សិលមិញ ដោយ​បាន​រចនា​តែម​ស្រស់ស្អាត ថែម​ទាំង​ភ្លើងឌឺមី​ជា​ប្រភេទ LED ថែមទៀតផង។

យ៉ាង​ណាមិញ បើ​តាម​ប្រភព​ពី​បណ្តាហាង​លក់ម៉ូតូ​នៅ​គីរីរម្យ​មួយចំនួន បាន​បង្ហើប​តម្លៃ​ប្រាប់ Angkor Post ថា Honda Dream ស៊េរី​ឆ្នាំ ២០២០ នេះ តម្លៃ​លក់ប្រហែលពី ២៤០០ ដុល្លារ​ទៅ ២៥០០ ដុល្លារ ពោលគឺ​មិនខុសពីតម្លៃ​កាល Honda Dream ស៊េរី ២០១៩ ​ចេញ​លក់លើ​ទីផ្សារ​ដំបូងកាល​ពី​ឆ្នាំ​មុន​នោះទេ។

Honda Dream ស៊េរី ២០២០ មាន​កម្លាំង​ម៉ាស៊ីន​ 125cc និង​មាន​រូបរាង​ដូចស៊េរីមុន​ដែរ គ្រាន់តែ​ប្លែកត្រង់​​តែម​ប៉ុណ្ណោះ។ បើ​និយាយរឿងតែម ០២០ នេះ មើល​មួយភ្លែត អាច​ឲ្យ​អ្នក​និយម​ម៉ូតូអាសង់ ឬ Honda Dream នឹកឃើញ​ដល់ស៊េរី ០១០ ឬ ០១១ ព្រោះ​ការ​រចនា​តែស្រដៀងគ្នាត្រង់​ចំណុច​ខ្លះ។ កុងទ័រ​របស់​ ០២០ ត្រូវ​បាន​រចនា​ជា​ប្រភេទគ្រាប់ពេជ្យ​រំលេច​ដោយពណ៌មាស ហើយ​ស៊េរីនេះ​មាន​បីពណ៌គឺ ស ខ្មៅ និង​ក្រហម៕

ដោយ៖ រតនា

 

Loading...