កម្រមាននៅខ្មែរ! រៀបការស្អែកនេះ កូនក្រមុំនិងកូនកំលោះឈ្មោះដូចគ្នា ឯមូលហេតុជួបគ្នាក៏ព្រោះតែឈ្មោះ

0
6859

​អ្នក​លេងបណ្ដាញ​សង្គម​កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​អាពាហ៍ពិពាហ៍​មួយ កូន​ក្រមុំ និង​កូន​កំលោះ មាន​ឈ្មោះ សំរិទ្ធ វិច្ឆិកា ដូច​គ្នា។ ចំណែក​កូន​ក្រមុំ នៅ​ពេល​ដែល​មាន​គេ​សួរ​ថា ហេតុអ្វី​បាន​ជា​ឈ្មោះ​ដូច​គ្នា នាង​គ្រាន់​តែ​ប្រាប់​ថា “ជា​គូ​ព្រេង​គេ”។

​បើ​តាម​សំបុត្រ​អាពាហ៍ពិពាហ៍ បង្ហាញ​ថា គូ​ស្នេហ៍​ឈ្មោះ​ដូច​គ្នា នឹង​រៀប​ការ​នៅ​ថ្ងៃ​ស្អែក នា​ភូមិ​កោះ​ដាច់ សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ។ បើ​តាម មិត្តភ័ក្ដិ​ដែល​ចូល​ទៅ Comment លើ​ការ​បង្ហោះ​នោះ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​២នាក់ ស្គាល់​គ្នា​ព្រោះ​តែ​ឈ្មោះ​ដូច​គ្នា គឺ Search នៅ​លើ​បណ្ដាញ​សង្គម Facebook៕

ផ្តល់មតិយោបល់