កប់! ប្រពន្ធ​ល្អ​ទិញ​ Lexus 570 ជា​កាដូ Surprise ប្តី ដឹក​ទៅផ្ទះហ៊ុមសុទ្ធទូកញ្ចក់មិន​ឲ្យ​ត្រូវ​ក្តៅប្រឡាក់ដី

17663

រថយន្ត Lexus LX570 MBS Edition ស៊េរីថ្មី​មួយគ្រឿង ត្រូវ​ស្ត្រី​ម្នាក់​ទិញពី​ហាងរថយន្ត​ទំនើប​មួយ​កន្លែង​នៅ​ភ្នំពេញ ដោយ​​រៀបចំ​ជា​កាដូយ៉ាង​ស្អាតនិង​ដាក់ចូលក្នុង​ទូកញ្ចក់ដឹក​ទៅផ្ទះ​ម៉ាអេម​ជូន​ស្វាមី។

បើ​តាម​ភ្នាក់ងារ​លក់នៅ​ហាង​ដែល​ស្ត្រីអ្នក​មានបញ្ជាទិញ LX570 MBS Edition ពណ៌ខ្មៅ​ទុក​ជាកាដូ​ឲ្យ​ស្វាមី​នោះ បង្ហើប​ប្រាប់ Angkor Post ថា ឡាន​នោះ​ថ្លៃដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ។ បន្ថែម​ពីនេះ ខាង​ហាង​បាន​រៀបចំ​រថយន្ត​មក​ដឹក​ដោយហ៊ុមព័ទ្ធ​សុទ្ធ​តែ​កញ្ចក់បិទ​ជិត មិន​ឲ្យ​ត្រូវ​ថ្ងៃ​និង​ហុយដី​ប្រឡាក់ឡាន​ឡើយ៕

Loading...