ដំណឹង​ល្អ! បីថ្ងៃ​ទៀតពលរដ្ឋ​ខណ្ឌសែនសុខ នឹងទទួល​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ១៨ មុខឥតគិត​ថ្លៃ

89

នៅ​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៩ បីថ្ងៃ​ខាង​មុខ​នេះ ពលរដ្ឋ​ខណ្ឌសែនសុខ​ រួម​ទាំង​កម្មករ កម្មការិនីទាំងអស់​ នឹង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ ១៨ ចំណុចឥតគិត​ថ្លៃចាប់ពីម៉ោង ៧ ព្រឹក​ដល់ ២ រសៀល។

ការ​ពិនិត្យព្យាបាល​ជំងឺ​នេះ ដឹក​នាំ​ដោយ​ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយ​សហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន ៣៦៨នាក់ មកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្និង​ឋបងប្អូន កម្មករ កម្មការិនីរស់នៅក្នុងខណ្ឌសែនសុខ នៅទីតាំងបរិវេណ សាលាបឋមសិក្សាសែនសុខ ស្ថិតនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដោយ៖ រតនា

Loading...