ព្រឹក​នេះ ​ជប៉ុន ​ជួយ​កម្ពុជា​២៥​លាន​ដុល្លារ​អភិវឌ្ឍន៍​ប្រ​ព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ

46003

ជប៉ុន​ ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​២៥លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិ​កម្មទឹក​កខ្វក់​ដែល​ហូរ​ចូល​ទៅ​ក្នុង​បឹង​ជើងឯក ​នាព្រឹកថ្ងៃទី៣ ខែ​តុលា​នេះ។

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ឯកឧត្តម​ ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជា និង​ឯកឧត្តម​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯគអគ្គរាជទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ក្នុង​ទឹក​ប្រាក់​២ ៧៧៧ ០០០ ០០០យ៉េន ឬ​ប្រហាក់​ប្រហែល​នឹងជាង​២៥​លាន​ដុល្លារ​អាម៉េរិក។

Loading...