នោះ​ធ្ងន់​ក​ហើយ! ឯកឧត្ដម ខៀវ កាញារីទ្ធ ត្រៀម​ចាត់ការ​មន្ត្រី​ក្រសួង​ព័ត៌មាន​មាន​ឈ្មោះ តែ​មិន​មក​ធ្វើការ

743

 

នៅ​មុន​នេះ​បន្តិច​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន ពី​បញ្ហា​មន្ត្រី​នៅ​ស្ថាប័ន​រដ្ឋ​មួយ​នោះ ដែល​មាន​តែ​ឈ្មោះ​តែ​មិន​មាន​មុខ​មក​ធ្វើការ​ដូច​បុគ្គលិក​ដទៃ។

ឯកឧត្ដម​ដែល​មាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​រូប​នេះ បាន​បង្ហោះ​ថា៖ “ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់​អគ្គនាយកដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​ រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បើក​ប្រាក់​ខែ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង”។

ការ​ធ្វើ​ដូចនេះ​ក៏​ព្រោះ​តែ​មន្ត្រី​ល្អ និង​ស្មោះត្រង់​មាន​ការ​មិន​ពេញចិត្ត ព្រោះ​ខណៈ​ដែល​ខ្លួន​ខំប្រឹង​ធ្វើការ​មិន​ហ៊ាន​ឈប់ តែ​អ្នក​ខ្លះ​បែរ​ជា​មក​បើក​ប្រាក់​ខែ តែ​មិន​មក​បញ្ចេញ​កម្លាំង​ធ្វើការ​ឲ្យ​សក្ដិសម​ជាមួយ​នឹង​ដំណែង។

គ្រាន់តែ​ឃើញ​សារ​នោះ​ភ្លាម ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ចំណាត់​ការ​មួយ​នេះ ដោយ​អ្នក​ខ្លះ​យល់​ថា បើ​គ្រប់​ស្ថាប័ន​ធ្វើ​បាន​ដូច​ក្រសួង​ព័ត៌មាន​ពិតជា​ល្អ​ខ្លាំង​ណាស់ ព្រោះ​បញ្ហា​មាន​តែ​ឈ្មោះ​បើក​ប្រាក់​ខែ តែ​មិន​ដែល​ធ្វើ​ការ​មួយ​នេះ​មាន​សឹង​គ្រប់​ស្ថាប័ន។

 

Loading...