ស្ដែងៗ! បាក់ស្ពាននៅតៃវ៉ាន់ ធ្លាក់ទាំងឡាន សង្កត់ទាំងទូកនៅពីក្រោម (មានវីដេអូ)

2688

​​​មនុស្ស​​​យ៉ាង​តិច​​១៤​​នាក់​​​រង​របួស​ធ្ងន់ និង​ស្រាល ​​​ខណៈ​ពេល​ដែល​ស្ពាន​មួយ​បាន​បាក់​​​ធ្លាក់​ចំ​​​នាវា​​​នេសាទ​​​ដែល​​​កំពុង​ធ្វើ​ដំ​ណើ​រ​​​នៅ​​​ខាងក្រោម ហើយ​នាំ​យក​​​​រថយន្ត​​​​ដឹក​​​ប្រេង​​​មួយគ្រឿង​​​ធ្លាក់ចូល​​​ទៅក្នុង​​​ទឹក​​​ជាមួយ។

ស្ពាន​នេះ​មាន​​​​ប្រវែង​​១៤០​​ម៉ែត្រ ស្ថិត​ក្នុង​ទីក្រុង Nanfangao លើ​​​ឆ្នេរសមុទ្រ​​​ភាគ​​​ខាងកើត​​​របស់​​​កោះ​​​តៃវ៉ាន់​​​។​​​ ​ឡាន​​​ដឹក​​​ប្រេង​​​អាច​​​ត្រូវបាន​​​គេ​​​មើលឃើញថា​​​ស្ទើរតែ​​​ឆ្លង​​​ផុត​​​ស្ពាន​​​ទៅហើយ​​​។ នៅក្នុង​​​រូបភាព ថ្នល់​​​បាន​​​បាក់​​​ចុះក្រោម​​​ទៅលើ​​​ទូក​​​នេសាទ​​​យ៉ាង​តិច​​៣​​គ្រឿង​​​នៅ​​​ខាងក្រោម​​​ហើយ​​​ឡាន​​​ដឹក​​​ប្រេង​​​បាន​​​ធ្លាក់​​​តាម​​​ក្រោយ​​​។ ក្រោយ​មក ឡាន​​​ដឹក​​​ប្រេង​​​បាន​​​ឆាប​ឆេះ​​​យ៉ាង​​​សន្ធោសន្ធៅ​​​ដោយ​​​បញ្ចោ​​​ញ​​​ផ្សែងខ្មៅ​​​យ៉ាង​​​ក្រាស់​​​ទៅលើ​​​អាកាស​​​។​​

​ម​ន្ត្រី​​​ឆ្មាំ​​​សមុទ្រ​​​បាន​​​និយាយថា មនុស្ស​​​យ៉ាង​តិច​​១៤​​នាក់​​​បាន​​​រង​របួស​​​ខ​​​ណៈ​​​ម​ន្ត្រី​​​ពន្លត់​​​អគ្គិ​ភ័យ​​​ក្នុង​​​តំបន់​​​បាន​​​លើកឡើងថា អ្នកបើកបរ​​​រ​ថយ​ន្ដ​​​ដឹក​​​ប្រេងឥន្ធនៈ​​​គឺ​​​ស្ថិត​​​ក្នុង​ចំណោម​​​អ្នក​​​ដែល​​​ត្រូវបាន​​​បញ្ជូន​​​ទៅកាន់​​​ម​ន្ទីរ​ពេទ្យ​​​។​​​ ​គួរ​​​បញ្ជាក់ថា ស្ពាន​​​នេះ​​​ត្រូវបាន​​​សាងសង់ឡើង​​​ក្នុង​​​ឆ្នាំ​​១៩៩៨​​ហើយ​​​មូលហេតុ​​​នៃ​​​ការបាក់​​​នេះ​​​កំពុងស្ថិត​​​ក្នុងការ​​​ស៊ើបអង្កេត​​៕