អ្នកស្រី ពុធ ធីតា ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជំនួសមុខអោយឯកឧត្តមប្រធានសហព័ន្ធ បានអញ្ជេីញចូលរួមកម្មវិធី The Best FIFA Football Awards 2019 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA ) នៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ២០១៩។ ក្នុងឱកាសនេះដែរ លោកស្រីបានប្រើប្រាស់សម្លៀកបំពាក់និងកាបូបដៃដែលជារចនាបទខ្មែរយេីង ដើម្បីជាការលើកស្ទួយវប្បធម៌ជាតិខ្មែរលើឆាកអន្តរជាតិ ក្នុងកម្មវិធីនេះផងដែរ។
Loading...