ទិដ្ឋភាពចរាចរណ៍នៅខេត្តព្រះសីហនុថ្ងៃនេះ ស្ទះក៏ស្ទះ ឯតំណក់ទឹកភ្លៀងបន្តអត់ឈប់

276

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ចាប់ពី​ពេល​រសៀល​រហូតមកដល់​ល្ងាច​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ ចរាចរណ៍​តាមផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ កកស្ទះ​ច្រើន ដូចជា​នៅ​ផ្លូវ​អូរ​មួយ​និង​ម្តុំ​ផ្សារ​លើ​ជាដើម​។​

​មាន​មតិ​លើកឡើងថា ដោយសារ​មាន​ភ្លៀង​ធ្វើអោយ​ផ្លូវ​ខ្លះ​ក្នុង​ក្រុង​លិ​ច​ទឹក​និង​ផ្លូវ​ខ្លះ​ខូច​ផង​នោះ យាន​យ​ន្ត ផ្សេងៗ​ក៍បាន​តម្រង់​ទិស​បើកបរ​មករក​ផ្លូវ​ធំៗ នាំអោយ​ចំនួន​យានយ​ន្ត​នៅលើ​ដងផ្លូវ​កើនឡើង​ច្រើន បូក​និង​ការបើកបរ វ៉ា​ជែង បត់​ឆ្វេង បត់​ស្តាំ​គ្រប់​ទីកន្លែង​ផង​នោះ ចរាចរណ៍​ក៍បាន​ជាប់​ស្ទះ​អូសបន្លាយ​ច្រើន​ម៉ោង​ពិបាក​ដោះ បើ​ទោះជា​នៅចំ​ណុ​ច​ខ្លះ​មាន​សមត្ថកិច្ច ឈ​រហាល​ភ្លៀង ជួយ​សម្រួល​យ៉ាងណាក្តី​។


Loading...