កាកសំណល់ និងសំរាមជាច្រើន ចាប់ផ្ដើមពពាក់ពពូននៅចុងឆ្នេរអូរឈើទាល

439

ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឃើញ​មានកាក​សំ​ណ​ល់​ផ្សេងៗ​និង​សំរាម​យ៉ាងច្រើន​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ម្តុំ​អតីតៈ​ព្រះរាជ​ដំ​ណាក់ ក្នុង​សង្កាត់​លេខ​៤ ។ កាក​សំណល់​ផ្សេងៗ​និង​សំរាម​ទាំងអស់នេះ បាន​ហូរ​តាម​អូរ​ចេញពី​កណ្តាល​ក្រុង​ធ្លាក់​ទៅ​សមុទ្រ ក្នុងពេលដែល​មាន​ភ្លៀងធ្លាក់​នៅ​ក្រុងព្រះសីហនុ​ប៉ុន្មាន​ថ្ងៃ​នេះ​។

បើ​តាម​ម​ន្ត្រី​ថ្លែងថា បញ្ហា​កាក​សំណល់​សំ​រាម​នៅតាម​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​នៅតែ​កើតមាន​ដោយសារ​ពល​រដ្ឋ​ឬ​អ្នករស់នៅ​ក្បែរ​អូរ​ប្រឡាយ​បោះចូល​ក្នុង​ទឹកអូរ ប្រឡាយ​ក្បែរ​ផ្ទះ បើ​ទោះជា​អជ្ញាធរ​ខេត្ត​និង​ក្រុងក៍​ដូចជា​ផ្នែក​ពាក់​ព​ន្ធ័​ណែនាំ អប់​រំជាប​ន្ត​បន្ទាប់មក​ហើយ​ក្តី ក៍​បញ្ហា​នេះ​នៅតែ​កើតមាន ក្នុង​នោះ ក្នុង​មួយ​លើកៗ​មាន​កាក​សំណល់​សំ​រាម​ច្រើន​រាប់​តោន​ត្រូវបាន​អជ្ញាធ​រ​កាយ​យក​ចេញពី​តាម​ស្ពាន​និង​អូរ​ប្រឡាយ​នានា​ក្នុង​ក្រុងព្រះសីហនុ ។

ម​ន្ត្រី​ដដែល​ថ្លែងបន្តថា ដោយសារតែ​បញ្ហា​នេះហើយ ទើប​មាន​សំរាម​ខ្លះ​បាន​រសាត់​ហូរ​តាម​អូរ ប្រឡាយ​ធ្លាក់​ទៅដល់​សមុទ្រ​។ ទោះជា​យ៉ាងនេះ​ក្តី ផ្នែក​ជំនាញ​ពាក់​ព​ន្ធ័​ក៍​ដូចជា​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​ស្រឡាញ់​បរិស្ថាន​នឹង​ធ្វើការ​រួមគ្នា​សម្អាត​តាម​ឆ្នេរ​ឡើង​វិ​ញ​។ អ្នក​ស្រឡាញ់​បរិស្ថាន​លើកឡើងថា ប្រសិនបើ​មិន​បញ្ឈ​ប់ការ​បោះ​សំ​រាម​ចូល​អូរ​ប្រឡាយ​ទេ បញ្ហា​នឹង​មិនអាច​ដោះស្រាយ​បានឡើយ។

ក្នុង​នោះ​សំរាម​ផ្សេង​ទៀ​ត​ដែល​ពល​រដ្ឋ​វេច​ខ្ចប់​រួចហើយ ខាង​ក្រុមហ៊ុន​ដឹក​សំរាម ចាំបាច់​បង្កើន​សកម្មភាព​ប្រមូល​ប្រមូល​ដឹកជញ្ជូន​ចេញ​អោយ​អស់ពី​ក្នុង​ក្រុង​ជា​រៀងរាល់ថ្ងៃ កុំ​អោយ​ពេលមាន​ភ្លៀ​ង​ម្តងៗ សំរាម​បានហូរ​តាម​ទឹក ធ្លាក់ចូល​អូរ​ប្រឡាយ ដែល​ទី​បំផុត​ហូរ​ទៅដល់​ឆ្នេរសមុទ្រ ប៉ះពាល់​បរិស្ថាន​តំ​បន់​ឆ្នេរ ។

សូម​ចូលរួម​ទាំងអស់គ្នា​ទើប​អាច​ដោះស្រាយបាន ដោយ​កុំ​ចាត់ទុក​ត្រឹមថា​រឿង​សំ​រាម​គឺជា​ការ​ទទួលខុសត្រូវ​ផ្តាច់​ផ្តាច់មុខ​របស់​អាជ្ញាធ​រ​ឬ​ភាគី​ណាមួយ​ឡើយ​៕


Loading...