គ្រោះថ្នាក់ណាស់! គោមួយក្បាល ដើរប៉ះបង្គោលភ្លើង ឆក់ប្រកាច់ងាប់ភ្លាមៗ

4205

គោ​ញី​មួយ​ក្បាល​ដើរ​ប៉ះ​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ឆក់​ងាប់​នៅ​កន្លែង​លើ​សួន​ចែក​ទ្រូងផ្លូវ​ កាលពី​វេលា​ម៉ោង​៦​និង​៥០​យ​ប់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩​នៅតាម​បណ្ដោយ​ផ្លូវ​២១៧​សង្កាត់​ស្ទឹង​មាន​ជ័យ​២​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំ​ពេញ​។​​

បើ​តាម​​ប្រជា​ពល​រដ្ឋ​ឃើញ​ហេតុ​ការណ៍​នេះ ​បានឲ្យដឹងថា ​គេ​ឃើញ​គោ​ញី​ឈ្មោល​ជា​ច្រើន​ក្បាល​ដើរកាត់​លើ​សួន​ចែក​ទ្រូង​ផ្លូវ នៅ​ចំណុចកើតហេតុ​ដូច​សព្វមួយដង តែ​ចៃដន្យ​គោ​ញី​មួយ​ក្បាល​នោះ​បាន​ដើ​រប៉ះ​និង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ ធ្វើ​ឲ្យ​ឆក់​ដួល​ប្រកាច់​ងាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង ចំណែក​គោ​ញី​ឈ្មោល​ជាច្រើន​ក្បាល​ទៀ​ត​រត់​ប្រ​សេក​ប្រសាច​ពេញ​ផ្លូវ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ ជំនាញខាង​អគ្គិសនី មក​ត្រួត​ពិ​និត្យ​។ ​បើ​តាម​ការបញ្ជាក់​ពី​ជាង​ភ្លើង ប្រាប់​បាន​ឲ្យ​ដឹងថា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវដែល​ឆ្លង​ចរ​ន្ត​អគ្គិសនី​នេះ​គឺ​បណ្ដាល​មកពី​ខ្សែភ្លើង​ចាស់​ណាមួយ​ដាច់​រលាត​ប៉ះ​និង​ទឹក​ភ្លៀ​ង​ផង​នោះ ធ្វើ​ឲ្យ​ខ្សែភ្លើង​ផុយរលួយ​ប៉ះ​គ្នា​និង​ប​ង្គូ​ល​ភ្លើង​បណ្ដាល​ឲ្យ ឆ្លង​ចរ​ន្ត​អគ្គិសនី​តែម្ដង​។​

​ក្រោយ​កើតហេតុ បញ្ជា​ការពារ សង្កាត់ ស្ទឹង​មាន​ជ័យ ២​យករ​ម៉ក​កង់​បី​យក​គោ​ទៅ​ទុក​នៅ សង្កាត់ រងចាំ​ម្ចាស់​មក​ទទួល​គោក​ទៅ​វិ​ញ។ ​លោក​ចៅសង្កាត់ ស្ទឹង​មាន​ជ័យ ២ ក៏​បាន​សំណូមពរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ រាល់​ការធ្វើ​ដំណើរតាម​ដងផ្លូវ​នានា​ជាពិសេស​នៅ​រដូវ​ភ្លៀ​ង សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់​ចំ​ពោះ បង្គោល ភ្លើង​សូម​កុំ​ដើរ​ជិត​រឺ​ប៉ះ ជាពិសេស​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​សត្វពាហនៈ មេត្តា ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

Loading...