ការ​ហាម​ឃាត់​ចិញ្ចឹម​ឆ្កែ​នៅ​សង្កាត់​កោះរ៉ុងសន្លឹម មាន​អ្នក​តវ៉ា​ច្រើន និង​គិត​ថា​មិន​សម

1677

មហាជន​កំពុង​មាន​ចម្ងល់ ពាក់​ព័ន្ធ​នឹង​បំរាម​ចិញ្ចឹម​ឆ្កែ​នៅ​សង្កាត់​កោះរ៉ុងសន្លឹម ចំណែក​អ្នក​ស្រលាញ់​សត្វ​ឆ្កែ​ក៏​បាន​បញ្ចេញ​មតិ​តវ៉ា​ផង​ដែរ ចំពោះ​បញ្ហា​នេះ ដោយ​ពួក​គាត់​គិត​ថា បញ្ហា​មិន​មែន​មក​ពី​សត្វ​ឆ្កែ​នោះ​ទេ។

គួរ​បញ្ជាក់​ថា តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះ​រ៉ុង បាន​ប្រកាស​ឱ្យ​បង​ប្អូន​ដែល​រស់​នៅ​ភូមិ​២ គឺ​ភូមិ​កោះ​តូច និង​ភូមិ​កោះ​រ៉ុង​សន្លឹម បញ្ឈប់​ការ​ចិញ្ចឹម​សត្វ​ឆ្កែ ដោយ​ទុក​ពេល ៣០​ថ្ងៃ ដើម្បី​ឱ្យ​យក​ឆ្កែ​ទាំង​នោះ​ចេញ​ពី​សង្កាត់ ហើយ​ដល់​ពេល​កំណត់​រដ្ឋបាល​សង្កាត់ នឹង​ចាប់​យក​ទាំង​អស់។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន បាន​រង​គ្រោះ​ដោយសារ​ឆ្កែ​ខាំ ដូច​នេះ​រដ្ឋបាល​សង្កាត់​ត្រូវ​ពង្រឹង​វិធាន​ការពារ ដើម្បី​កំណើន​ភ្ញៀវ​ទេសចរ។ ម្យ៉ាង​ទៀត ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់ សន្តិសុខ​នៅ​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ។ ពេល​កំណត់ ៣០​ថ្ងៃ នឹង​បញ្ចប់​នៅ​ថ្ងៃទី០២ ខែ​តុលា​ខាង​មុខ​នេះ៕ ​

 

Loading...