មាន​អ្នក​ស្គាល់​ក្មេងដ៏កម្សត់​នេះ​ទេ បងស្រីចង់ជួយ ២០០ដុល្លារ​មើល​ជំងឺ​ម្ដាយ​ដែល​កំពុង​ឈឺ​ធ្ងន់

476

បន្ទាប់​ពី​អាន​ការ​បង្ហោះ​លើ Facebook ពាក់​ព័ន្ធ​នឹង​ក្មេង​ម្នាក់ ដែល​ជួយ​មើល​ថែ​ម្ដាយ​ទាំង​គ្មាន​លុយ ធ្វើ​ឱ្យ​អ្នក​ស្រី ទ្រី ដាណា ម្ចាស់​ហាង​ពេជ្រ ដាណា មាន​អារម្មណ៍​អាណិត​យ៉ាង​ខ្លាំង ហើយ​ក៏​ចង់​ជួយ​ជា​ប្រាក់ ២០០​ដុល្លារ គ្រាន់​សម្រួល​ការ​លំបាក​ខ្លះ ប៉ុន្តែ​អ្នក​ស្រី​មិន​ដឹង​ថា​ក្មេង​នោះ​នៅ​ទី​ណា។

ម្ចាស់​គណនី Facebook ឈ្មោះ ដាណា បាន​សរសេរ​រៀប​រាប់​ថា៖ “ជីវិត​អើយ​ជីវិត ពេល​ខ្លះ​​​ពិត​​​ជា​​​ពេក​​​ហើយ​។ គ្នា​​​នៅ​​​ក្មេង អាយុ​​​ប៉ុណ្ណេះ​​​គេ​​​កំពុង​​​អង្គុយ​​​រៀន​​​ក្នុង​​​ថ្នាក់ តែ​​​គ្នា​​​វិញ មក​​​មើល​​​ម្ដាយ​​​នៅ​​​ពេទ្យ ហើយ​​​បើ​​​តាម​​​អាន​​​ទៅ ថា​​​សុំ​​​ហាង​​​គេ​​​ធ្វើ​​​ការ​​​បាន​​​មួយ​​​ខែ ៥០​​ដុល្លារ ដើម្បី​​​មើល​​​ជំងឺ​​​ម្ដាយ​​​ឈឺ​។ ឥឡូវ​​​នេះ ធ្វើ​​​ទុក្ខ​​​ខ្លាំង គេ​​​រៃ​​​លុយ​​​គ្នា ជួយ​​​ចេញ​​​ថ្លៃ​​​ដឹក​​​មក​​​ពេទ្យ​​​រុស្ស៊ី មិន​​​ដឹង​​​ថា​​​យ៉ាង​​​ណា​​​យ៉ាង​​​ណី​​​ទេ​។​

​មាន​​​អ្នក​​​នៅ​​​ពេទ្យ​​​រុស្ស៊ី ដឹង​​​ថា​​​គាត់​​​កំពុង​​​នៅ​​​នោះ ឬ​​​ចេញ​​​ពី​​​ម​ន្ទីរ​ពេទ្យ​​​ហើយ​? ខ្ញុំ​​​ចង់​​​ជួយ​​​គាត់ ២០០​​ដុល្លារ ដើម្បី​​​សម្រាល​​​ការ​​​លំបាក​​​ខ្លះ​។ អាណិត​​​ក្មេង គ្នា​​​ត្រូវ​​​រ៉ា​ប់​​​រង​​​មើល​​​ម្ដាយ ទាំង​​​គ្មាន​​​លុយ​​​ក្នុង​​​ខ្លួន​។អ្នក​​​ណា​​​មាន​​​ចិត្ត​​​បុណ្យ ជួយ​​​គាត់​​​ផង​​​ទៅ​!”។

​រូប​ភាព​ដ៏​កម្សត់​របស់​ក្មេង​នេះ ត្រូវ​បង្ហោះ​ឡើង​ដំបូង​ដោយ​ម្ចាស់​គណនី Facebook ឈ្មោះ San Prum ថា៖ “មុន​នេះ​បន្តិច ម៉ោង​១១,២០​នាទី​យ​ប់ ថ្ងៃទី​១០​ខែ​៩​ឆ្នាំ​២០១៩ ខ្ញុំ​និង​គ្រួសារ បាន​ទៅ​មើល​មិត្តភក្តិ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេទ្យ​សុង​កាណ៍ ផ្លូវ​១៣៨…​ក៏​បាន​ជួប​ព្រឹត្តិការណ៍​កំសត់​រក​ថ្លែង​មិនត្រូវ គឺ​គ្រូពេទ្យ​ឲ្យ​ក្មេង​ក្រីក្រ​អាយុ​១៣​ឆ្នាំ ចេញ​លុយ​ព្យាបាល​ម្តាយ​វា ដែល​ដួល​តាមផ្លូវ​ហើយ​ត្រូវ​ដឹក​មក​ពេទ្យ និង​ប្រាប់​ឲ្យ​ក្មេងនោះ​បង់លុយ​៩០$​ហើយ​ត្រូវ​ដឹក​ម្តាយ​វា​ទៅ​ពេទ្យ​រដ្ឋ​វិញ​…

​វា​ជា​រឿង​កំសត់​ណាស់ ដែល​ក្មេង​គ្មាន​លុយ​ក្នុង​ហោប៉ៅ​សោះ បែ​ជា​ត្រូវ​មក​រ៉ាប់​រង រឿង​មនុស្ស​ចាស់​ទៅ​វិញ​។​ភរិយា​ខ្ញុំ​និង​មិត្តភក្តិ​គាត់ រៃ​លុយ​ឲ្យ​កុមារ​នោះបាន​៦០$ ហើយ​ក៏​ចាកចេញ​មក ដោយសារ​យ​ប់​ណាស់​ទៅហើយ​…..​តាម​ក្មេង​នោះ​រៀបរាប់ថា វា​មាន​បង​ប្អូន​៤​នាក់ តែ​បែក​គ្នា​ទាំងអស់ ដោយ​ខ្លះ​ទៅតា​មឪវា​ដែល​ធូ​ធា​….​ចំណែក​វា មិន​ស្គាល់​ឪ​វា​ទេ គឺ​នៅ​ជាមួយ​ឪ​ចុង ហើយ​សុំ​ហាង​គេ​ធ្វើការ​គេ​ឲ្យ​១​ខែ ៥០$…​។​ល​។

​លោក ឧត្តមសេនីយ៍​ទោ វេជ្ជបណ្ឌិត ភឿក គឹម​សុង ម្ចាស់​គ្លីនិក សុង​ការណ៍ បាន​បំភ្លឺថា លោក​ជា​មនុស្ស​ចិត្តបុណ្យ​….​ក្រោយ​ដឹងថា គ្រួសារ​កុមារ​នោះ ខ្វះខាត លោក​ឲ្យ​បង់លុយ​តែ​ពាក់កណ្តាល និង ចុងក្រោយ​កុមារ​នោះ បង់លុយ​តែ​១៥​ម៉ឺន​រៀ​ល​ទេ ហើយ​ឡានពេទ្យ​បាន​មក​យក​ម្តាយ​កុមារ​នោះ ទៅ​សម្រាក​នៅ​ពេទ្យ​រុស្សុី​វិ​ញ នៅ​ម៉ោង​១២:00​អា​ទ្រាធ នៃ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩​។”​