សារព័ត៌មានឥណ្ឌូណេស៊ី សរសេរខុសថាប្រាសាទអង្គរវត្តជារបស់ថៃ រហូតទូតកម្ពុជាចេញលិខិតប្រតិកម្មភា្លមៗ

1453

សារ​ព័ត៌មាន​ទេសចរណ៍ឥ​ណ្ឌូ​នេ​ស៊ី​មួយ​ឈ្មោះ «Tempo» ដែល​បានសរសេរថា «​ប្រសាទ​អង្គ​​​រ​វត្ត​គឺជា​របស់​ថៃ​» ដែល​ធ្វើ​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​ទាមទារ​​ឱ្យ​មាន​ការ​កែ​តម្រូវ​បន្ទាន់។

​តាម​រយៈ​លិខិ​តមួយ ផ្ញើ​ទៅកាន់​ចាងហ្វាង​សារ​ព័ត៌មាន​ខាងលើ នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ហោ ណាំ​បូរ៉ា អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ឃើញ​អត្ថបទ​មួយ​មាន​ចំ​ណង​ជើង​ថា​៖ “Ganjar Pranowo Punya Resep Candi Borobudur Lebih dari Angkor Wat” ចុះផ្សាយ​នៅលើ​គេ​ហ​ទំ​ព័រ​របស់​អ្នក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា​។

ក្នុង​នោះ​ដែរ គឺ​មាន​ការលើកឡើង​ខុស​ដល់​ទៅ​ពីរលើក នៅក្នុង​អត្ថបទ​នេះ​ដែលថា ប្រាសាទ​អង្គ​រ​វត្ត​គឺជា​របស់​ថៃ (​នៅក្នុង​កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី ២)​។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដឹងថា អង្គ​រ​វត្ត​គឺជា​របស់​ខ្មែរ ដែល​ជា​តំបន់​ទេសចរណ៍ ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅលើ​ពិ​ភព​លោក​»​។​

​លោក​អគ្គរាជទូត​បាន​បន្ថែម​ទៀត «​ក្រោយ​ការអង្កេត​យ៉ាង​យកចិត្តទុកដាក់ និពន្ធ​នាយក​របស់​អ្នក​បាន​ជ្រើសរើស​អត្ថបទ​នេះ ចេញពី​ទីភ្នាក់ងារ​ព័ត៌មានអ​ង់​ការ៉ា (Antara)​។ ខ្ញុំក៏​បាន​ឃើញ​អត្ថបទ​នោះ​ដែរ​។ វា​មាន​មិន​មាន​កំហុ​សទេ​នៅក្នុង​អត្ថបទ​ដើម​របស់​ទីភ្នាក់ងារ​ព័​ត៌មាន Antara​។ តែ​ខ្ញុំ​មិនយ​ល់​ទាល់តែ​សោះ​ថា ហេតុអ្វី​បានជា​និពន្ធ​នាយក​របស់​អ្នក​ឈ្មោះ រី​នី ឃូ​ស្ទា​នី (Rini Kustiani) ប្ដូរ​ត្រង់​កន្លែង​កម្ពុជា​ទៅ​ជា​ថៃ​វិញ​។ តើ​នេះ​គឺជា​ចេតនា ឬក៏​យ៉ាងណា​? ដូច្នេះ​សូមអ្នក​កែ​ត​ម្រូ​វ​ឡើង​វិ​ញ​ជាបន្ទាន់ នៅលើ​គេហ​ទំព័រ​របស់អ្នក និង​ជូន​ដំណឹ​ងដល់​អ្នកអាន​របស់​អ្នក​ថា អង្គ​រ​វត្ត​គឺជា​របស់​ខ្មែរ​»​។​