ឪពុកម្ដាយក្រលំបាក គ្មានរបស់ល្អប្រើ តែប្រឹងរៀនជាប់និទ្ទេស A តែម្នាក់គត់ប្រចាំខេត្ត

2719

ទោះ​បី​មាន​ជីវភាព​ក្រ​លំបាក ប៉ុន្តែ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​យុវជន កែវ ពន្លឺ ឡើយ ព្រោះ​ប្អូន​បាន​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រហូត​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ក៏​ជា​សិស្ស​និទ្ទេស A តែ​ម្នាក់​គត់​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា សិស្ស​និទ្ទេស A រូប​នេះ រស់នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ សព្វ​ថ្ងៃ យុវជន កែវ ពន្លឺ កំពុង​មាន​ការ​លំបាក ព្រោះ​គ្មាន​លុយ​ដើម្បី​ទ្រទ្រង់​ជីវភាព ស្នាក់នៅ ហូប​ចុក ក្នុង​ការ​សិក្សា។ ដូច​នេះ បើ​មាន​បង​ប្អូន​ណា​ចង់​ជួយ អាច​ទាក់​ទង​តាម​លេខ 097 5525823៕ ​​