កប់! ស្វាគមន៍ស្មាតហ្វូនកាមេរ៉ា​ AI 5 គ្រាប់ nova 5T អាចកុម្ម៉ង់ទិញទុកមុន សមត្ថភាពខ្លាំង តម្លៃអែមណាស់!

1677

ស្មាតហ្វូន Huawei nova 5T កាមេរ៉ា​ AI ​​​5 គ្រាប់ បង្ហាញវត្តមានជាផ្លូវការនៅប្រទេស កម្ពុជា ​ជាមួយនិងការប្រកាសពី ការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃ 12 កញ្ញា នេះតទៅរហូតដល់ថ្ងៃ 18 កញ្ញា ក្នុងតម្លៃដ៏រំជើបរំជួល ត្រឹមតែ $399 ជាមួយការថែមកាតាបដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ។​ បន្ទាប់ពីការធ្វើការកុម្ម៉ង់ទិញទុកមុន អ្នកនឹងទទួលបានស្មាតហ្វូននេះមុនគេ នៅថ្ងៃ 20 កញ្ញា។

ចូលចិត្តស្ទាយកាលីប ឡូយឆាយ ទាន់សម័យមែនទេ? Huawei nova 5T ជាជម្រើសដ៏ល្អឥតខ្ចោះ សាកសមបំផុតសម្រាប់អ្នក!​ ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ា AI 5 គ្រាប់ ដែលកាមេរ៉ាក្រោយ មានរហូតដល់បួនគ្រាប់។ កាមេរ៉ាទីមួយ មានទំហំ 48MP ដែលអាចផ្តិតយករូបភាព និងភាពរស់រវើករបស់អ្នក ច្បាស់ត្រជាក់ភ្នែក គ្រប់ប្លង់ កាមេរ៉ាទីពីរមានទំហំ 16MP មានមុខងារអាចថត Super Wide Angle កាមេរ៉ាទី3 មានទំហំ 2MP​​​ មានមុខងារថតបែបព្រាល និង កាមេរ៉ាទីបួនទំហំ 2MP មានមុខងារថតបែប Macro។ ចំណែកឯ កាមេរ៉ាសែលហ្វី មានទំហំធំរហូត​ ​ 32MP អាចសែលហ្វីស្អាតដូចតារា គ្រប់ពេលវេលា គ្រប់ទីកន្លែង ធានាថាម៉ាលង់តែម្តង។

Huawei nova 5T ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទាក់ទាញ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយជម្រើសបីពណ៍គឺ ពណ៍ស្វាយ (Midsummer Purple) ដែលជាពណ៍ប្រដេញ ឆែងឆាំង និងមានការឌីហ្សាញជាអក្សរ nova នៅផ្នែកខាងក្រោយដំបូងគេបង្អស់ ដែលមិនទាន់មានស្មាតហ្វូនណាមានការរចនាបែបនេះពីមុនមកឡើយ ពណ៍ខៀវ (Crush Blue) និងពណ៍ខ្មៅ (Black) ។

Huawei nova 5T បំពាក់ដោយអេក្រង់លាតពេញផ្ទៃទំហំ 6.26 ជាប្រភេទ Punch Fullview Display។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនប្រភេទ Punch Fullview Display អ្នកមិនចាំបាច់ទៅចំណាយទៅដល់ $800-$1,000 សម្រាប់ទិញស្មាតហ្វូនទៀតឡើយ។​ ស្មាតហ្វូនដ៏ទាន់សម័យនេះមាន ថាមពលថ្មទំហំ 3750mAh សាកថ្មបានលឿនដោយបច្ចេកវិទ្យា Supercharge សាក 30 នាទីបាន 50% ដំណើរការដោយអង្គប្រតិបត្តិការ Huawei Kirin 980 និង GPU Turbo 3.0 ដំណើរការប្រព័ន្ធប្រតិបត្តិ EMUI 9.1 អង្គផ្ទុកទន្និន័យ និងអង្គចង់ចាំ ( 8GB +128GB) ។ កាន់តែពិសេសទៀតនោះ nova 5T ក៏បំពាក់ដោយការដោះសោបែបថ្មីផងដែរ ដែលអ្នកអាចធ្វើការស្កេនក្រយ៉ៅដៃលើផ្នែកខាងស្តាំនៃតួ​ទូរសព្ទ។

ប្រញាប់ឡើង ធ្វើការកុម្ម៉ង់ទិញទុកមុនឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីបទាន់សម័យ និងទទួលបានបទពិសោធន៍ថ្មីៗនៅលើស្មាតហ្វូន។​អ្នកអាចធ្វើការកុម្ម៉ង់ទិញទុកមុននៅតាមបណ្តាហាងទូរសព្ទនៅទូទាំងប្រទេស​ដែលនៅជិតអ្នកបំផុត។​

Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

SHARE