កម្ពុជា​សម្រេច​ទិញ​អគ្គិសនី​ពី​ឡាវ ​តម្លៃ​៥​ពាន់​លាន​ដុល្លារ​

316

កម្ពុជា ​បាន​សម្រេច​ព្រមព្រៀង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​ហើយ ​ក្នុង​តម្លៃ​៥​ពាន់​លាន​ដុល្លារ ​ក្នុង​កុងត្រា​ដល់​ទៅ​៣០​ឆ្នាំ​ឯ​ណោះ។

ក្នុង​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​កម្ពុជា ​និង​ឡាវ​កាល​ពី​ព្រឹកមិញ​នេះ ​បាន​សម្រេច​ឡើង​នូវ​កិច្ច​ព្រមព្រៀង​គ្នា​ធំ​មួយ​គឺ​ការ​ព្រម​ទិញ​អគ្គិសនី​របស់​កម្ពុជា។ កម្ពុជា ​នឹង​ទិញ​អគ្គិសនី​ពី​ឡាវ​ក្នុង​ទំហំ​ដល់​ទៅ​២៤០០​មេហ្គាវ៉ាត់ ​ដើម្បី​មក​ផ្គត់​ផ្គង់​ប្រទេស ​ក៏​ដូចជា​ផ្ដល់​ទៅ​ឱ្យ​អ្នក​វិនិយោគ​ឱ្យ​បាន​គ្រប់​គ្រាន់។ ក្នុង​ទំហំ​ធំ​នេះ​ដែរ គឺ​មាន​តម្លៃ​ដល់​ទៅ​ជិត​៥​ពាន់​លាន​ដុល្លារ​ឯ​ណោះ ​ក្នុង​កុងត្រា​៣០​ឆ្នាំ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល បាន​តម្រង់ទិស​ជា​អាទិភាព​ទៅរក​ប្រទេស​ឡាវ ព្រោះ​ការនាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មាន​លក្ខណៈ​អនុគ្រោះ​ទាំង​ថ្លៃ ទាំង​បរិមាណ និង​លក្ខខណ្ឌ​ទិញ​លក់​ល្អប្រសើរ ហើយ​មាន​សុវត្ថិភាព​យូរអង្វែង។

SHARE