ដើម្បីអបអរ ដល់អ្នកប្រលងបាក់ឌុបទទួលបានលទ្ធផលយ៉ាងណានោះ ត្រូវតែមានកាដូ ហើយកាដូនេះពិសេសបំផុតសម្រាប់ពួកគាត់

374

ទីបំផុតអ្វីដែលអ្នកប្រឡងបាក់ឌុប កំពុងបុកពោះ និង ទន្ទឹងរង់ចាំ លទ្ធផល ថា “ជាប់” ឬ “ធ្លាក់” នឹងត្រូវបានលាតត្រដាងជាផ្លូវការ នៅថ្ងៃរសៀលទី ០៩ ខែកញ្ញា ២០១៩ សម្រាប់ ​មណ្ឌល​រាជធានីភ្នំពេញ និង ខេត្តកណ្តាល ព្រមទាំងនៅតាមបណ្តា​ខេត្តនានានឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់! នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជាលទ្ធផលនៃការប្រឡង “វិជ្ជមាន” រឺ “អវិជ្ជមាន” អាណាព្យាបាល មិត្តភកិ្ត និងមនុស្សជាទីស្រឡាញ់ របស់បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡងកាលពី​ថ្ងៃទី១៩ សីហា ២០១៩ គប្បីប្រើប្រាស់នូវពាក្យសម្តីសមរម្យ អបអរសាទរ លើកទឹកចិត្ត ឬភ្ជាប់នូវកាដូ ផ្សេងៗ ជំនួសឲ្យពាក្យស្តីបន្ទោស ប្រមាថខ្លាំងៗ ដែលជាមូលហេតុ ធ្វើឲ្យពួកគាត់អស់សង្ឃឹម បាក់ទឹកចិត្ត និង ជួនកាល អាចបណ្តាលឲ្យមាន ជំងឺផ្លូវចិត្ត រហូតឈានដល់ការធ្វើអត្តឃាត ដោយសារតែលទ្ធនៃការប្រលងបាក់ឌុបក៏មាន។

ទោះអ្នកជាប់ ឬ មិនជាប់ក្តី ប៉ុន្តែលោកអ្នកជាឳពុកម្តាយ នៅតែអាចផ្តល់ការស្រលាញ់ជាកាដូសម្រាប់ពួកគាត់បាន តាមរយៈវត្ថុអនុស្សាវរីយ៍ធម្មតា និង សាមញ្ញ សម្រាប់ជូន លើកទឹកចិត្ត ដល់អ្នកកំពុងរង់ចាំការប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០១៩​ នោះគឺ ស្មាតហ្វូន OPPO F11 Pro ដែលជាឩបករណ៍ ជំនួយការពិសេស សម្រាប់ការសិក្សាស្រាវជ្រាវជាបន្តរបស់ពួកគេ នៅថ្នាក់មហាវិទ្យាល័យ ឬ ប៉ះប៉ូវការខិតខំរបស់ពួកគាត់បាន។ ជាមួយនឹងទូរស័ព្ទ OPPO F11 Pro 128 GB អាចជួយពួកគាត់ក្នុងការស្វែងរកមេរៀន គន្លឹះល្អៗ នៅបណ្តាញសង្គម Facebook, YouTube, និង Google ដោយឥតបារម្ភ រឿងទូរស័ព្ទ អស់ថ្ម ព្រោះវាជាម៉ូឌែលដែលមាន​កម្លាំង​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh ប្រើ​បាន​រយៈពេល​យូរលើសពីមួយថ្ងៃ ទោះជាលោកអ្នកប្រើប្រាស់កម្មវិធីច្រើនយ៉ាងណាក្តី! ហើយវាក៏អាច​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 មិនត្រូវ​ការរង់​ចាំរ​យៈ​ពេល​សាក​ថ្ម​យូរឡើយ។ ជាពិសេស OPPO F11 Pro ​មាន​អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ​128GB ភ្ជាប់​ បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ងាយស្រួលសម្រាប់ការមើលមេរៀន រឺ ឯកសារផ្សេងៗ នៅលើ Internet ឥតរំខានលោកអ្នកឡើយ។ ក្រៅពីនេះ វាមានបង្កប់នូវ​កាមេរ៉ា​មុខ​ចំ​កណ្តាល ទំហំ​16MP ងាយស្រួលថតរូបស៊ែលហ្វី សម្រាប់ទុកជាអនុស្សាវរីយ៍ និង បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ ​48MP ងាយស្រួលសម្រាប់ការផ្តិតយករូបភាពទុកជាឯកសារ មេរៀនផ្សេងៗ។

ចុងក្រោយ Admin សូមជូនពរឲ្យប្អូនៗ ដែលប្រឡងបាក់ឌុបឆ្នាំ ២០១៩ ជាប់ដោយសា្ថពរ និង បាននិទេស្ទល្អគ្រប់គ្នា។

SHARE